ក្រុងសេអ៊ូល: អង្គុយក្នុងហាងកាហ្វេ ក្បែរសាកលវិទ្យាល័យដ៏ល្បីបំផុតមួយរបស់ទីក្រុងសេអ៊ូល លោក ជីនគី ហុង បានគិតដោយប្រុងប្រយ័ត្ននូវការប្រើប្រាស់ពាក្យត្រឹមត្រូវ ដើម្បីពិពណ៌នាអំពីក្លិន និងរសជាតិនៃការបង្កើតមន្ទីរពិសោធន៍របស់លោកនោះ គឺអង្ករពណ៌ផ្កាឈូកមួយចាន។
លោក ហុង បាននិយាយថា៖ «ទោះបីជាវាមិនត្រូវបានអនុម័តសម្រាប់ទទួលទានជាសាធារណៈក៏ដោយខ្ញុំបានភ្លក្សវាដោយផ្ទាល់។ ខ្ញុំអាចនិយាយថាវាមានក្លិនដូចសាច់គោ»។
ប៉ុន្តែរសជាតិមិនមែនជាចំណុចស្នូលដែលលោក ហុង ចង់បាននោះទេ។ វាជាអ្វីដែលភ្ជាប់ទៅនឹងអង្ករប្រូតេអ៊ីនសត្វ ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ និងអ្វីដែលវាមានន័យអំពីអនាគតនៃអាហារ។
លោក ហុង ជាសាស្ត្រាចារ្យនៅនាយកដ្ឋានវិស្វកម្មគីមី និងជីវម៉ូលេគុលនៃសាកលវិទ្យាល័យ Yonsei បានធ្វើការជាមួយសហសេវិក ដើម្បីបណ្តុះកោសិកាសាច់គោនៅខាងក្នុងនៃគ្រាប់ស្រូវ ដែលស្រោបនៅក្នុងទឹកត្រីនិងអង់ស៊ីមកម្រិតអាហារ។
លទ្ធផលចុងក្រោយ៖អង្ករមួយចាន ដែលមានប្រូតេអ៊ីន ៨ ភាគរយ ច្រើនជាងអង្ករធម្មតា និងផលិតបរិមាណនៃការបំភាយកាបូនដូចគ្នា នឹងដំណាំធញ្ញជាតិជាអាហារចម្បង សម្រាប់ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ការរកឃើញនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Matter ក្នុងខែនេះ។
សម្រាប់អ្នកវិទ្យាសាស្ត្រជាច្រើនវិស័យ ដែលកំពុងរីកចម្រើននៃការស្រាវជ្រាវសាច់បង្កើតឡើង ក្នុងមន្ទីរពិសោធ បានបង្ហាញថា វានឹងរួចផុតពីបញ្ហាកសិកម្មបែបរោងចក្រទំនើប៖ គ្មានថ្នាំចាក់អរម៉ូន ឬថ្នាំអង់ទីប៊ីយោទិចគ្មានកម្រិតខូទីសូលកើនឡើង ដែលបណ្តាលមកពីភាពតានតឹងរបស់សត្វនិងត្រូវបានផ្សារភ្ជាប់ទៅនឹងសាច់ដែលមានគុណភាពទាប និងមិនសូវមានសក្តានុពល ក្នុងការចម្លងមេរោគដ៏គ្រោះថ្នាក់ដូចជា E. coli និង salmonella ដែលមាននៅក្នុងសាច់ ឬដំណាំនៅពេល ដែលកសិករបាញ់ថ្នាំលាមកសត្វ។
បណ្ឌិត Amy Rowat សាស្ត្រាចារ្យផ្នែកជីវវិទ្យានិងសរីរវិទ្យារួមបញ្ចូលគ្នានៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្រុងឡូសអេនជឺលេស បាននិយាយថា ៖ «នេះគឺជាចក្ខុវិស័យ ដែលគ្រប់គ្នាកំពុងប្រាថ្នាចង់បានដ៏ពិតប្រាកដ។ សំណួរដែលមានតម្លៃរាប់លានដុល្លារគឺតើនៅពេលណាដែលយើងនឹងឃើញវានៅក្នុងហាងលក់គ្រឿងទេសរបស់អ្នក? ខ្ញុំគិតថាយើងនឹងមានសង្ឃឹម»។
យ៉ាងហោចណាស់ ១០ ឆ្នាំ មកនេះ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបានស្វែងរក «រន្ទា» ត្រឹមត្រូវអ្នកខ្លះហៅថា «មីក្រូសារី» ដែលពួកគេអាចចិញ្ចឹមប្រូតេអ៊ីនសត្វ និងកោសិកាខ្លាញ់។
ក្នុងឆ្នាំ ២០១៣ អ្នកវិទ្យាសាស្ត្រមកពីប្រទេសហូឡង់ បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិនៅពេលដែលលោកបានផលិតហាំប៊ឺហ្គឺនៅក្នុងចាន Petri ហើយបន្ទាប់មកឱ្យភ្ញៀវបរិភោគវា នៅលើកញ្ចក់ទូរទស្សន៍ផ្ទាល់។ កោសិកាសាច់ក្រក ត្រូវបានប្រមូលផលបន្ទាប់ពីពួកវារីកធំធាត់លើផ្ទៃនៃមីក្រូប៊ី ដដែលមិនអាចបរិភោគបាន៕ HR