
កូនក្មេងម្នាក់នៅតែអង្គុយយ៉ាងរីករាយក្នុងទូម៉ាស៊ីនចាប់តុក្កតា Hello Kitty។
ក្រុងស៊ីដនី: ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូនក្មេងម្នាក់នៅតែអង្គុយយ៉ាងរីករាយក្នុងទូម៉ាស៊ីនចាប់តុក្កតា Hello Kitty ក្រោយពីគេវាយបំបែកទូកសង្គ្រោះកុមារតូចរូបនោះ។
ប៉ូលិសរដ្ឋឃ្វីលលេន បាននិយាយថា ក្នុងអំឡុងពេលដើរទិញអីវ៉ាន់ កុមារឈ្មោះ អ៊ីថាន (Ethan) អាយុ ៣ ឆ្នាំបានឡើងចូលក្នុងទូកញ្ចក់នៃម៉ាស៊ីនចាប់តុក្កតា ដែលមានក្រញាំដែកនៅពីលើគំនរតុក្កតា។
វីដេអូរបស់ប៉ូលិស បង្ហាញពីមន្ត្រីបួននាក់ ដែលកំពុងដោះស្រាយបញ្ហាសង្គ្រោះកូនក្មេងចេញពីទូចាប់តុក្កតា មុនពេលចាប់ក្មេងដែលទើបចេះដើរតេះតះ ទៅកាន់ផ្នែកម្ខាងមានក្រញាំដែកនៃទូកញ្ចក់នោះ។
ប៉ូលិសរដ្ឋឃ្វីនលែនបាននិយាយថា៖ «ប៉ូលិសបានធានាថា អ៊ីថាន ស្ថិតនៅចម្ងាយសុវត្ថិភាព មុនពេលបំបែកកញ្ចក់បង្អួចរបស់ម៉ាស៊ីន ដើម្បីដោះលែងគាត់»។
ក្រោយពីពរក្មេងចេញពីទូកញ្ចក់ ប៉ូលិសបានលាន់មាត់សួរក្មេងបែបលេងសើចថា៖ «ឯងឈ្នះរង្វាន់ហើយ តើចង់បានតុក្កតាមួយណាដែរ»៕

កូនក្មេងម្នាក់នៅតែអង្គុយយ៉ាងរីករាយក្នុងទូម៉ាស៊ីនចាប់តុក្កតា Hello Kitty។