
រូបភាពដកស្រង់ពីវីដេអូហ្វេសប៊ុក៖ ស្ត្រីជនជាតិថៃត្រូវបានចោទប្រកាន់ពីបទកាន់កាប់កូនតោមួយក្បាលខុសច្បាប់។
ក្រុងបាងកក: ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់កូនតោមួយក្បាលខុសច្បាប់ បន្ទាប់ពីវីដេអូនៃការបើករថយន្ត Bentley ដឹកកូនតោត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។
ប៉ូលិសកាលពីចុងខែមករា បានបញ្ជាឱ្យមានការស៊ើបអង្កេត បន្ទាប់ពីវីដេអូដែលបង្ហាញពីកូនតោកំពុងជិះក្នុងរថយន្ត Bentley ពណ៌ស ធ្វើដំណើរជុំវិញរមណីយដ្ឋានថៃ នៃទីក្រុង ប៉ាតាយ៉ា ទទួលបានការចូលមើលជាង ២,៦ លាននៅលើអ៊ីនធឺណិត។
យោងតាមការិយាល័យ ស៊ើបអង្កេតកណ្តាល បានប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ស្ត្រីឈ្មោះ Sawangjit Kosoognern ដែលបើករថយន្តដឹកកូនតោ ត្រូវបានចាប់ខ្លួននាងដោយយើងតាមច្បាប់អភិរក្ស និងការពារសត្វព្រៃឆ្នាំ ២០១៩។
តាមច្បាប់ថៃ នាងអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត (២ ៨០០ ដុល្លារ) និងប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំ។

រូបភាពដកស្រង់ពីវីដេអូហ្វេសប៊ុក៖ ស្ត្រីជនជាតិថៃត្រូវបានចោទប្រកាន់ពីបទកាន់កាប់កូនតោមួយក្បាលខុសច្បាប់។
ស្ត្រីឈ្មោះ Sawangjit បានប្រាប់ប៉ូលិសថា នាងបានទិញសត្វតោពីនារីម្នាក់ទៀតក្នុងតម្លៃ 250,000 បាត ប៉ុន្តែមិនអាចទទួលបានឯកសារប្រគល់ជាផ្លូវការនោះទេ ដោយសារតែព័ត៌មានមិនគ្រប់គ្រាន់ទាក់ទងនឹងភេទរបស់សត្វតោ។
នាងបានរក្សាកូនសត្វនៅផ្ទះជួលដោយបុរសស្រីលង្កាម្នាក់ ដូចដែលគេបានឃើញបើករថយន្ត Bentley ក្នុងវីដេអូនេះ។
នាយកដ្ឋានឧទ្យានជាតិ និងសត្វព្រៃបាននិយាយថា បុរសស្រីលង្កានោះត្រូវបានគេនិរទេសទៅប្រទេសកំណើតវិញហើយ៕
