សួនសត្វ​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ​កាលពី​ថ្ងៃទី៣​ខែមីនា បាន​រៀបចំ​​ពិធីជប់លៀង​លាគ្នា​សម្រាប់​​សត្វ​ខ្លាឃ្មុំ «Fu Bao» ដែលជា​ខ្លាឃ្មុំ​ ផេ​ន​ដា​​ ដ៏ធំ​ដំបូង​គេ​ដែល​កើត​នៅ​ក្នុង​​ប្រទេស​​នេះ ក្រោយ​រូបភាព​ផ្តល់​មេ​និង​បា​​​​ពី​ប្រទេស​​ចិន​​ ក្រោម​​កិច្ច​ខិត​ខំ​​​ពង្រឹង​ការទូត​​ ដែល​មាន​ឈ្មោះថា «ខ្លាឃ្មុំ​ការទូត​របស់​ប្រទេស​ចិន (China's panda diplomacy)» មុនពេល​ដែល​សត្វ​ជាទី​ស្រលាញ់​ដែល​បានគ្រោង​នឹង​ត្រឡប់​​ទៅ​កាន់​​​ប្រទេស​ចិន​វិញ។ នេះបើ​យោង​តាមរ៉យទ័រ។​

ខ្លាឃ្មុំ Fu Bao ដែល​មានន័យថា​«​រតនសម្បត្តិ​ដ៏​​​សំណាង (lucky treasure)»​ បាន​ទាក់ទាញ​អ្នក​គាំទ្រ​យ៉ាងច្រើន​ចាប់​តាំង​ពី​​កើត​មក​​ក្នុង​ខែកក្កដា​ឆ្នាំ ២០២០ ​​នៅ​សួន​កម្សាន្ត Everland ភាគខាងត្បូង​នៃ​ទីក្រុង​​សេ​អ៊ូ​ល បន្ទាប់​ពីរដ្ឋាភិបាល​ចិន​បាន​ផ្តល់​មេនិង​បា​​ក្នុងឆ្នាំ​២០១៦។

តាមរ៉យទ័រ ខ្លាឃ្មុំ​ផេ​ន​ដា​គ្រោង​នឹង​ត្រលប់មក​ខេត្ត​ស៊ី​ឈួនរបស់​ប្រទេស​ចិន​វិញ​ក្នុង​ខែមេសា បន្ទាប់ពី​​ដាក់​ឱ្យ​ធ្វើចត្តាឡីស័ក​​​រយៈពេល​​មួយខែ​។​

ភ្ញៀវ​រាប់ពាន់នាក់​បាន​តម្រង់​ជួរ​ទាំង​ព្រឹក​ព្រលឹម ដើម្បី​ចូលរួម​កម្មវិធី​លាគ្នា ដោយមាន​អ្នកទស្សនា​ជាច្រើន​និយាយថា ពួកគេ​នឹង​នឹក​ខ្លាឃ្មុំ​ផេ​ន​ដា​ពេល​​បាត់​ពីទីនេះ​​។

រ៉យទ័រ ​ស្រង់សម្តី​អ្នក​ទៅចូល​កម្មវិ​ធី​លាគ្នា គឺ អ្នកស្រី Kim Min-ji អាយុ ៣១ ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​បាន​និយាយថា៖​ «ខ្ញុំ​មាន​​ជំងឺ​ផ្លូវចិត្ត​កាល​ពី​​បី​ឆ្នាំមុន ប៉ុន្តែ Fu Bao បាន​ជួយ​ខ្ញុំ​ឱ្យ​ឆ្លងកាត់​វា ហើយ​បានធ្វើឱ្យ​ខ្ញុំ​មានផាសុកភាព ជាច្រើន។ វា​ជាការ​សោកស្ដាយ​ក្នុងការ​និយាយ​លា ប៉ុន្តែ​យើង​ត្រូវ​ឲ្យនាង (ខ្លាឃ្មុំ) ទៅ។ ខ្ញុំ​សូម​ជូនពរ​នាង​ទៅដោយ​សុវត្ថិភាព ហើយ​នឹងមាន​សុភមង្គល»។

អ្នកស្រី Jo Ah-hyeon អាយុ ២៤​ឆ្នាំ​​ បាន​និយាយថា នាង​បាន​រង់ចាំ​ជាង៤​ម៉ោង​ដើម្បី​ជួប Fu Bao ។ នាង​បាន​និយាយថា៖ «នេះ​ជា​ឱកាស​ចុងក្រោយ​របស់​យើង អ្នក​មិនដឹងថា​ពេលណា​យើង​​នឹង​ជួប​នាង​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​មក»។

អ្នកថែរក្សា​សួនសត្វ Kang Cher-won ដែល​បាន​មើលថែ Fu Bao បាន​និយាយថា ខ្លាឃ្មុំ​ផេ​ន​ដា​បានផ្តល់​ក្តី​ស្រឡាញ់​ដល់​គាត់ ក៏ដូចជា​បង្រៀន​គាត់​ជាច្រើន​អំពី​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ។

ភ្ញៀ​វ​ថត​ Fu Bao នៅ​សួនសត្វ​

វីដេអូ​អន​ឡាញរ​បស់ Kang យកចិត្តទុកដាក់​ចំពោះ Fu Bao និង​ការ​តោង​របស់គាត់​គឺមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

លោក Kang បាន​និយាយថា «Fu Bao ជា​មិត្តភក្តិ​ដែល​បាន​ដើរតួ​ជាច្រើន។ នាង​គឺជា​កូន​ខ្លាឃ្មុំ​ផេ​ន​ដា​ដំបូង​របស់ខ្ញុំ ហើយ​បេះដូង​របស់ខ្ញុំ​គឺ​ពោរពេញ​ទៅដោយ​ការចងចាំ​របស់​នាង ដែល​ខ្ញុំ​នឹង​មិនអាច​បំភ្លេចបាន​ពេញ​មួយជីវិត​របស់ខ្ញុំ»។

ឪពុកម្តាយ​របស់​កូន​ខ្លា​​ Fu Bao គឺ ម្តាយ Ai Bao  អាយុ ១០ឆ្នាំ និង​ឪពុក Le Bao អាយុ ឆ្នាំ បាន​មកដល់​ក្នុង​ឆ្នាំ ២០១៦​ ពី​ខេត្ត ស៊ីឈួន ដែលជា​ផ្ទះ​របស់​ខ្លាឃ្មុំ​ផេ​ន​ដា​ដែលជា​ផ្នែក​នៃ «ការទូត​ខ្លាឃ្មុំ​ផេ​ន​ដា» របស់​ប្រទេស​ចិន។

នៅ​ខែកក្កដា ឆ្នាំ ២០២៣​ Ai Bao បានផ្តល់​កំណើត​ដល់​កូនភ្លោះ​ខ្លាឃ្មុំ​ផេ​ន​ដា​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េខាងត្បូង។​

ខ្លាឃ្មុំ​​ផេ​ន​ដា​ញី​អាច​បង្កើតបាន​ម្តង​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​កំណត់ ហើយ​កូនជ្រូក​មានឱកាស​រស់​រាន​មានជីវិត​ទាប​ណាស់ ដោយសារ​ពួកវា​តែងតែ​កើត​មិន​គ្រប់​ខែ ជាធម្មតា​មាន​ទម្ងន់​តិចជាង ២០០ ក្រាម។