ភ្នំពេញ៖ ស្រាបៀរ​គ្មាន​ជាតិ​អាល់កុល​ដំបូង​ដែល​ណែនាំ​ដោយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ​ស្រាបៀរ Heineken® 0.0 គ្រោង​នឹង​ដាក់​លក់​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ដោយ​ផ្តល់​ជូន​អតិថិជន​នូវ​ឱកាស​​​រីករាយ​ជាមួយ​ស្រាបៀរ​ស្រស់ៗ​គ្រប់​ពេលវេលា គ្រប់​កាលៈទេសៈ​។​

ការ​ដាក់លក់​ស្រាបៀរ​គ្មាន​ជាតិ​អាល់កុល​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការ​លក់​ដូរ​​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ និង​អបអរ​​ខួប​លើក​ទី៣០​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្រាបៀរ​គ្មាន​ជាតិ​អាល់កុល មាន​គោល​បំណង​ផ្តល់នូវ​ជម្រើស​ភេសជ្ជៈ​ចម្រុះ​សម្រាប់​អ្នក​ចង់​ទទួល​ទាន​ស្រាបៀរ​ តែ​មិន​ចូលចិត្ដ​គ្រឿង​ស្រវឹង​ដែល​មាន​បំណង​ចង់​ចូលរួម​សង្គម​ និង​បើកបរ​ប្រកបដោយ​ការ​ទទួល​​ខុសត្រូវ​។​

ផលិតផល​ថ្មី​នេះ​គឺជា​ការបន្ថែម​ដ៏​សំខាន់​មួយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក ដែល​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​កើន​ឡើង​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ទាន​ស្រា​កម្រិត​មធ្យម និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

អ្នកស្រី Anne De Graaf នាយក​កិច្ចការ​សាជីវកម្ម​នៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ច្នៃប្រឌិត និង​ការ​ប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ​។​

អ្នកស្រី​បាន​ថ្លែងថា​៖ «​យើង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ច្នៃ​ប្រឌិត និង​ផលិត​ស្រា​បៀរ​ដែលមាន​គុណភាព ក៏ដូចជា​ការតស៊ូ​មតិ​លើ​ការ​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​។ ស្រា​បៀរ Heineken® 0.0 ផ្តល់ជូន​នូវ​ជម្រើស​គាំទ្រ​វប្បធម៌​នៃ​ការ​ទទួល​ទាន​ក្នុង​កម្រិត​សមស្រប ឬ​ពេលខ្លះ​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទាល់តែសោះ»។

អ្នកស្រី​បាន​បន្ដ​ថា៖ «ការទទួល​ទាន​ក្នុង​កម្រិត​សមល្មម​គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​បង្កើត​មាន​ឱ្យ​បទពិសោធន៍​ដ៏​រីករាយ​រួមគ្នា​ពិត​។ «បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ» គឺជា​យុទ្ធនាការ​ដ៏​ល្បី​របស់​យើង​ដែល​ផ្សព្វផ្សាយ​សារ​ប្រឆាំង​ការ​បើកបរ​ពេល​ស្រវឹង»។

អ្នកស្រី De Graaf បាន​និយាយ​ថា ជា​រៀងរាល់​ឆ្នាំ ក្រុមហ៊ុន​វិនិយោគ​ប្រមាណ ១០ ភាគរយ​នៃ​ការចំណាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។ 

អ្នកស្រី​បានលើកឡើង​ថា ស្រា​បៀរ​នេះ​ត្រូវ​បាន​ផលិតឡើង​ដោយសារ​ធាតុ​ផ្សំ​ពី​ធម្មជាតិ​រួម​មាន​ទឹក ម្សៅ​ស្រូវ​សាលី សារធាតុ​ចម្រាញ់​ពី​ហប និង​មេដំបែល​លេខ​មួយ​របស់​ក្រុមហ៊ុន​ផ្ទាល់។

ជាតិ​អាល់កុល​ត្រូវបាន​យកចេញ​តាមរយៈ​ម៉ាស៊ីន​ចម្រាញ់ និង​លាយ​ជាមួយ​នឹង​រសជាតិ​ធម្មជាតិ​បង្កើតឱ្យមា​ន​រសជាតិ​សមតុល្យ​យ៉ាង​ល្អឥតខ្ចោះ​ជាមួយ​នឹង​រសជាតិ​ផ្លែឈើ និង​ស្រូវ​សាលី​ដ៏​ស្រទន់។ ដំណើរការ​ផលិត​យ៉ាង​ល្អិតល្អន់​នេះ​ធានាបាន​នូវ​បទពិសោធន៍​ដ៏​ពេញចិត្ត​សម្រាប់​អ្នក​ចូលចិត្ត​ស្រាបៀរ។

យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា ស្រា​បៀរ Heineken 0.0 ត្រូវបាន​ផលិតឡើង​តាំងពី​ឆ្នាំ ២០១៧​មក ហើយ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ទី ១១៥​។  

​ក្រុមហ៊ុន HEINEKEN បានឱ្យដឹងថា ខ្លួន​នៅតែ​បន្ត​ដឹកនាំ​ប្រភេទ​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ដោយមាន​ជម្រើសជាតិ​អាល់កុល​ជាង ២៤៥ នៅ​ទូទាំង ១១៥ ប្រទេស​។​

ក្រុមអ្នកសារព័ត៌មានចូលរួមកម្មវិធី​ពិ​សេស រៀបចំ​ដោយ​ក្រុមហ៊ុន​ Heineken® 0.0 ​កាលពី​​ថ្មីៗ​នេះ។ រូបថត ហុង រស្មី

​ថ្មីៗ​នេះ ក្រុមហ៊ុន​បានរៀបចំ​ព្រឹត្តិការណ៍​ពិ​សេសមួយ​សម្រាប់​សមាជិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ផ្តល់ជូន​នូវ​ការ​ភ្លក់​រសជាតិ Heineken® 0.0 ជាមុន​។​

​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ 1994 ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែលមាន​ផលិតផល Heineken®, Tiger, ABC, Anchor, និង Gold Crown ក៏បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត «​ក្រម​ប្រតិបត្តិ​សម្រាប់​ការធ្វើ​ទីផ្សារ និង​ការធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​» នេះ​។​

ក្រម​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន រួមមាន Heineken, Cambrew, សមាគម​អ្នក​នាំចូល និង​ចែកចាយ​ស្រា​បៀរ Spirit (WSBIDA) និង Asia Pacific International Spirits and Wines Alliance (APISWA) អនុវត្ត​ចំពោះ​គ្រប់​ទម្រង់​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការផ្សាយពាណិជ្ជកម្ម​ដែល​ទាក់ទង​នឹង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​។​

បទ​ប្បញ្ញត្តិ​សំខាន់ៗ រួមមាន​ការប្រកាន់​ខ្ជាប់​នូវ​ច្បាប់​ដែល​ពាក់ព័ន្ធ ការរក្សា​ភាពសមរម្យ និង​ភាពស្មោះត្រង់​ក្នុងការ​ផ្សាយពាណិជ្ជកម្ម និង​ការគោរព​អ្នក​ដែល​ជ្រើសរើស​មិន​សេព​គ្រឿង​ស្រវឹង​។​

អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​អាច​រីករាយ​ជាមួយ​ស្រា​បៀរ Heineken® 0.0 ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែកក្កដា​។​

ផលិតផល​នេះ​នឹងមាន​លក់​នៅតាម​ហាង​លក់រាយ​ឈានមុខ​គេ រួមមាន Makro, Aeon, និង 7-Eleven ដែល​ធានាបាន​នូវ​ភាព​ងាយស្រួល​សម្រាប់​អ្នក​ដែល​ស្វែង​រក​ភេសជ្ជៈ​ស្រស់ៗ គ្មាន​ជាតិ​អាល់កុល​៕