
លោក សុខឃឿន មានអាយុ ៦៥ ឆ្នាំ អ្នកបើកបរដៃគូ Maxim។
សេវាកម្មដឹកអ្នកដំណើរ Maxim កំពុងផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលនិវត្តន៍នៅក្នុងប្រទេសកម្ពុជា ក្រោយពីបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងប្រាំមួយខែមកហើយ។
ប្រជាពលរដ្ឋវ័យចំណាស់ដែលមានសុខភាពល្អ នឹងមានឱកាសដើម្បីបំពេញកក់ការធ្វើដំណើរ ឬជាដៃគូបើកបរ តាមរយៈយានយន្ត តុកតុក និងរ៉ឺម៉ករបស់ពួកគាត់ និងតាមពេលវេលាផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងនាមជាអ្នកផ្តល់សេវាកម្ម។
សម្រាប់មនុស្សវ័យចំណាស់ ម៉ោងធ្វើការដែលមានភាពបត់បែនគឺជាមុខងារសំខាន់មួយ។ ដូច្នេះគម្រោងនេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់ពួកគាត់ដើម្បីរកប្រាក់កម្រៃបន្ថែម និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់។
លោក សុខឃឿន មានអាយុ ៦៥ ឆ្នាំ បាននិយាយថា៖ «ខ្ញុំបាទជាអតីតយុទ្ធជនម្នាក់ ហើយគ្រួសាររបស់ខ្ញុំបានទិញរ៉ឺម៉កកង់បី (តុកតុក) សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន។ ដោយសារអាយុរបស់ខ្ញុំច្រើន ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងមានឱកាសចុះឈ្មោះបម្រើការជាមួយសេវាកម្មដឹកជញ្ជូនទេ ។ ខ្ញុំពិតជាត្រូវការប្រាក់ចំណូលប្រចាំថ្ងៃបន្ថែមនៅពេលខ្លះ។ ដូច្នេះខ្ញុំពិតជាមានការរីករាយយ៉ាងខ្លាំងក្នុងការក្លាយជាដៃគូបើកបរ Maxim។ បច្ចុប្បន្ន ខ្ញុំអាចរកប្រាក់កម្រៃបន្ថែមប្រចាំថ្ងៃ ហើយជ្រើសរើសម៉ោងបើកបរផ្ទាល់ខ្លួន។ នេះពិតជាជំនួយដ៏ធំមួយ ហើយវាបានធ្វើឱ្យជីវភាពរស់នៅរបស់ខ្ញុំបានប្រសើរឡើង»។
Maxim មិនត្រឹមតែផ្តល់ឱកាសរកប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ផ្តល់ជូនឱ្យដៃគូបើកបររបស់ខ្លួនទទួលបានប្រាក់លើកទឹកចិត្តបន្ថែមផងដែរ។ ឧទាហរណ៍ដូចជា លោក សុខឃឿន បានជ្រើសរើសដាក់ស្ទីគ័រផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅលើតុកតុករបស់គាត់។
គាត់ទទួលបានប្រាក់លើកទឹកចិត្តប្រចាំខែចំនួន 48,000 រៀល (ប្រហែល 12 ដុល្លារ) តាមរយៈការដាក់ស្ទីគ័រផ្សព្វផ្សាយនេះ ដែលគាត់អាចប្រើប្រាស់សម្រាប់ការចំណាយលើប្រេងសាំង និងថ្លៃទំនិញ និងសេវាកម្មផ្សេងៗ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គាត់។
លោក Thol Than នាយកក្រុមហ៊ុន Maxim ប្រទេសកម្ពុជា បាននិយាយថា៖ «យើងផ្តល់ឱកាសរកប្រាក់កម្រៃជាមួយនឹងកាលវិភាគដែលមានភាពបត់បែនតាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់របស់យើងសម្រាប់ដៃគូបើកបរ ដែលមានអាយុចាប់ពី ១៨ រហូតដល់ ៧០ ឆ្នាំ ដែលមានយានយន្តផ្ទាល់ខ្លួន។ Maxim យកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់មនុស្សវ័យចំណាស់ ដោយផ្តល់ឱ្យពួកគាត់មិនត្រឹមតែឱកាសទទួលបានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងទទួលបានអារម្មណ៍ថាខ្លួននៅតែមានភាពសំខាន់ និងតម្រូវការនៅក្នុងសង្គមនេះផងដែរ។ នេះគឺជាផ្នែកមួយនៃគោលដៅបេសកកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុនយើងដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
សាវតារក្រុមហ៊ុន
ប្រវត្តិសេវាកម្មអន្តរជាតិ Maxim បានចាប់ផ្តើមជាង ១០ ឆ្នាំមុន នៅពេលដែលយីហោនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ផ្សេងៗនៃទ្វីបអាស៊ី ហើយបន្ទាប់មកមាននៅអាមេរិកឡាទីន និងអាហ្វ្រិកខាងត្បូង។
កម្ពុជាជាប្រទេសប្រតិបត្តិការទីប្រាំមួយរបស់ Maxim នៅ តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន។
យីហោនេះ គឺប្រត្តិបត្តិការដោយ ក្រុមហ៊ុន ថេកស៊ី (ខេមបូឌា) ឯ.ក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Maxim អភិវឌ្ឍបច្ចេកវិជ្ជាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការកក់សេវាកម្មដឹកអ្នកដំណើរ ដែលធ្វើឱ្យសេវាកម្មទាំងនេះកាន់តែទំនើប ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាព។
ក្រុមហ៊ុនក៏បានអភិវឌ្ឍដំណោះស្រាយផ្ទាល់របស់ខ្លួន និងបានបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យចុះឈ្មោះអ្នកបើកបរគ្មានដែនកំណត់ និងដំណើរការកក់ធ្វើដំណើរបានរាប់លានជារៀងរាល់ថ្ងៃ។
កម្មវិធីកក់ការធ្វើដំណើរ Maxim សម្រាប់អតិថិជន និងកម្មវិធី Taxsee Driver សម្រាប់អ្នកបើកបរ គឺជាកម្មវិធីក្នុងចំណោមកម្មវិធីកំពូលរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់លាននាក់៕