ស្ថិតនៅទីប្រជុំជនកណ្តាលរាជធានីភ្នំពេញ អេក្វាស្ប៉ា និងម៉ាស្សា (AQUA SPA) គឺជាទីតាំងផ្តល់នូវសេវា កម្មម៉ាស្សាដ៏សម្បូរបែប ដែលធ្វើឱ្យអ្នកទទួល​បទពិសោធន៍​ថ្មី ស្រួលខ្លួន អារម្មណ៍ស្រស់ថ្លា និង បំបាត់អស់នូវភាពស្មុគស្មាញ។

ផ្តល់នូវការយកចិត្តទុកដាក់ និងភាពរសរាយរាក់ទាក់៖

អេក្វាស្ប៉ា និងម៉ាស្សា ផ្តល់នូវការយកចិត្តទុកដាក់ និងភាពរសរាយរាក់ទាក់ គឺជាគោលការណ៍ និងជាអាទិភាពទីមួយ ដើម្បី​ធានាថា ភ្ញៀវ​ដែលមក​ទទួលបាន​ភាពកក់ក្តៅ និងសេវាកម្មល្អជាទីគាប់ចិត្ត។ បុគ្គលិករង់ចាំស្វាគមន៍ភ្ញៀវគ្រប់ពេល និងផ្តល់នូវការបម្រើជូនភេសជ្ជៈ និងពន្យល់ក្បោះក្បាយ ពីសេវាកម្មជូនដល់ភ្ញៀវ។

បន្ទប់មានផាសុកភាព និងសម្ភារៈស្តង់ដារ៖

បន្ទប់មានភាពប្រណីត ពោរពេញដោយក្លិនក្រអូប ដែលធានាបាននូវសុវត្ថិភាព, ឯកជនភាព និងផាសុកភាពដល់ភ្ញៀវ។ សម្ភារៈម៉ាស្សា និងគ្រឿងផ្សំពីធម្មជាតិ រៀបចំឡើងតាមស្តង់ដារ ដែលគិតគូរដល់សុខភាពជាចម្បង ដែលនឹងផ្តល់នូវភាពស្រណុកស្រួលដល់ស្មារតី ជួយឱ្យសរសៃឈាមរត់ស្រួល បំបាត់អស់នូវភាពតានតឹង នឿយហត់អស់កម្លាំង។

សេវាកម្មម៉ាស្សាសម្បូរបែប ផ្តល់ជូនទាំងនារី និងបុរស៖

អេក្វាស្ប៉ា និងម៉ាស្សា មានសេវាកម្មដូចជា ម៉ាស្សាខ្លួនបែបខ្មែរ, ម៉ាស្សាខ្លួនបែបខ្មែរស្អំថ្នាំបុរាណ,  ម៉ាស្សាបែបប្រេង ប្រេងក្តៅ, ប្រេងស្អំថ្មក្តៅ, ប្រេងស្អំថ្នាំបុរាណខ្មែរ និងសេវាកម្មជាកញ្ចប់ដូចជា ស្ទីម និង Jacuzzi និងមានសេវាកម្មធ្វើក្រចក បករោម ឡាស៊ែជម្រុះរោម និងសេវាកម្មថ្មីពិសេស កក់សក់បែបជប៉ុន-ចិន។

បុគ្គលិកមានជំនាញ និងសិក្សាពីបរទេស

បុគ្គលិកស្ទាត់ជំនាញមានបទពិសោធន៍យូរឆ្នាំ និងបានសិក្សាយ៉ាងច្បាស់លាស់ពីវេជ្ជបណ្ឌិតខាងផ្នែកឆ្អឺង និងសរសៃ លើផ្នែកសារពាង្គកាយរបស់មនុស្សដូចជាឆ្អឹង សរសៃ ស្បែក និងកោសិកាទាំងក្នុងស្រុក និងក្រៅប្រទេស។

បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​៖ 

ភ្ញៀវដែលមកទទួលសេវាកម្មនៅ អេក្វាស្ប៉ា និងម៉ាស្សា (AQUA SPA)  តែងតែសរសើរពីថ្វៃដៃដ៏ប៉ិន ប្រសព្វនៃការម៉ាស្សារបស់អ្នកជំនាញ ដែលទទួលបានប្រសិទ្ធភាពភ្លាមៗ។ បច្ចេកទេសនៃការចាប់សរសៃ ការពត់ពេនដងខ្លួន និងការប្រើប្រាស់ថ្នាំបុរាណខ្មែរ និងឧបករណ៍ម៉ាស្សានានា សុទ្ធសឹងផ្តល់ឱ្យភ្ញៀវនូវ ក្តីសុខផ្លូវកាយ និងផ្លូវចិត្ត។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​កក់​ទុក សូម​ទំនាក់ទំនង​៖
• AQUA SPA បើកដំណើរការ ពីម៉ោង១០:០០ ព្រឹក ដល់ម៉ោង១០:០០ យប់ 
• វេបសាយ: https://www.aquaspa-sauna.com 
• អ៊ី​មែ​ល​: aquaspa168@gmail.com
• ទូរសព្ទ​: ០១១ ៧៣៦ ៨៦៨/ ០៨៨ ៩០៩ ២៣៤៥ 
• អាសយដ្ឋាន​៖ ផ្ទះលេខ #៣៥ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ  
AQUA SPA បើកដំណើរការ ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់