ក្រុងតូក្យូ: សារមន្ទីរនេះតាំងបង្ហាញនូវកាមទេពជប៉ុន និងទស្សនីយភាពមហាសមុទ្រដ៏អស្ចារ្យ។ ទីក្រុងអាតាមិ ស្ថិតនៅជាយខេត្ដស៊ីហ៊្សូអូកា ភាគខាងកើតប្រទេសជប៉ុន មានឈ្មោះល្បីល្បាញបំផុតចំពោះអាងទឹកក្ដៅធម្មជាតិ។ តែតាមពិត នាមក្រុងនេះមានន័យថា «មហាសមុទ្រក្ដៅ» តែវានៅមិនទាន់ក្ដៅគ្រប់គ្រាន់ចំពោះទីក្រុងក្បែរឆ្នេរនេះឡើយ។

អាតាមិ ក៏ជាទីឋាន «ហ៊ីហូកាន់» ដ៏ល្អបំផុតមួយនៅជប៉ុន ជាសូរស័ព្ទសម្រាយដែលប្រើសម្រាប់សារមន្ទីរសិច ដោយមានន័យថា «ឃ្លាំងរតនសម្បត្ដិដ៏អាថ៌កំបាំង»។ ជាមួយនឹងពិព័រណ៍ ៣ កម្រិតបង្ហាញពីក្បាច់រួមភេទដ៏សម្បូរបែបរបស់ជប៉ុន បណ្ដុំទស្សនីយភាពជក់ភ្នែកនេះទាក់ចិត្ដភ្ញៀវឲ្យឈររំពៃមើលពីវប្បធម៌សិចជប៉ុនដ៏រោលរាល អាក្រក់អាក្រី និងប្លែកៗពុំធ្លាប់នឹកស្មានដល់។
ដោយធ្វើដំណើរតាមរថយន្ដអគ្គិសនី ភ្ញៀវអាចទស្សនាទស្សនីយភាពដ៏អស្ចារ្យពីលើច្រាំងសមុទ្រមុនពេលបន្ដដំណើរមកកាន់សារមន្ទីរដែលផ្ទុកទៅដោយវត្ថុស្រើបស្រាលដ៏ច្រើនសន្ធឹក រួមទាំង សិល្បៈសិចប្រពៃណីជប៉ុន រូបពន្លឺផុស 3D រូបស្មិតបង្ហាញពីចំណង់ផ្លូវភេទ ដូចជា តុក្កតាសិច Hentai សិចជាប់ចំណង និង សិល្បៈម៉ាណឺកាំងអាក្រាតបង្កប់អត្ថន័យផងដែរ។

ការកម្សាន្ដកាន់តែអាសថែមទៀតនោះគឺការសន្ទនាបែបចំអេសចំអាស តែមិនដល់ថ្នាក់ភ័យរន្ធត់ស្លន់ស្លោអីនៅក្នុងសារមន្ទីរសិចជាមួយក្រុមគ្រួសារ ឬមិត្ដភក្ដិឡើយ។ វាគ្រាន់តែការបង្ហាញនូវការប្រាស្រ័យទាក់ទងរវាងមនុស្ស និងប្រព័ន្ធកុំព្យូទ័រប៉ុណ្ណោះ។ ហ្គេមចោលគ្រាប់ព្រួញដូចនឹងពិធីបុណ្យខានីវ៉ល ដែលបក់ខ្យល់បំប៉ើងខោអាវក្រុមរាំ Can-Can នៅពេលគប់ចំគោលដៅ ដែលជាម៉ាស៊ីនផ្លុំខ្យល់ ដោយមានលក្ខណៈផ្លុំខ្យល់បំប៉ើងរ៉ូបរបស់អតីតតារាឆ្នើម ម៉ារីលីន ម៉ុនរ៉ូ ក្នុងរឿង «The Seven Year Itch» និងការលេងជិះលិង្គយក្សដោយគ្រាន់តែចំណាយប្រាក់ ១០០យ៉េន (ជិត១ដុល្លារ)។
ថ្វីដ្បិតតែសារមន្ទីរនេះមានបង្ហាញរូបភាពអាសបន្ដិចមែន ប៉ុន្ដែវាផ្ដល់ការកម្សាន្ដសប្បាយទាំងចាស់ និងក្មេងដែលមានវ័យចាប់ពី ១៨ ឆ្នាំឡើង។ យ៉ាងហោចណាស់ ភ្ញៀវចូលសារមន្ទីរសិចមានកម្ពស់ស្មើនឹងលិង្គបាឡែនដើម្បីអាចរីករាយចំពោះភាពសម្បូរបែបនេះ ឬក៏មានអត្ដសញ្ញាណប័ណ្ណសុពលភាព។
ភ្ញៀវអាចធ្វើដំណើរទៅកាន់សារមន្ទីរសិចតាមរថយន្ដ ឬកន្ដ្រកខ្សែរ៉កអាតាមិ។ សារមន្ទីរសិច អាតាមិ ស្ថិតនៅពីមុខវិមានអាតាមិតែម្ដង៕ HR


