ក្រុងវ៉េនីស: វាមិនដូចគ្នាទេ បើមានតែគូស្នេហ៍អាក្រាតកាយមួយសេរីនៅលើនាវាកម្សាន្ដ អាហ្សាម៉ារ៉ា ឃ្វេស។
អរីជីណល គ្រុប ផ្ដល់សេវាកម្មកម្សាន្ដសម្រាប់មនុស្សពេញវ័យ និងបានបង្កើតរមណីយដ្ឋានស្នេហា ផ្ដោតលើការកម្សាន្ដបែបក្ដៅសាច់ ក្នុងវ៉េនីស ប្រទេសអ៊ីតាលី លើមហាសាគរ ជាមួយនឹងនាវាកម្សាន្ដ Desire Cruise ដំបូងបំផុតរបស់ខ្លួន។
នាវាដឹកគូស្នេហ៍អាក្រាតនេះនឹងធ្វើដំណើរលើដែនសមុទ្រ អេន ឌ្រាទិក ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៧ ខាងមុខ ដែលនឹងបញ្ចប់នៅក្នុងវ៉េនីស ប្រទេសអ៊ីតាលី ដោយបានចូលចតនៅតាមកំពង់ផែមួយចំនួនក្នុងប្រទេសក្រូអាស៊ី និងស្លូវេនី។
អ្នកដំណើរអាចនឹងរីករាយជាមួយកម្មវិធីកម្សាន្ដដ៏សម្បូរបែបយ៉ាងហ៊ឺហា រួមទាំង តំបន់ជម្រើសអត់ស្លៀកពាក់ បន្ទប់លេងឯកជន ការកម្សាន្ដបែបពិសេស រាត្រីរំជើបរំជួល ជប់លៀង និងបន្ទប់ធំសម្រាប់រាត្រីសមោសរ។

លោក រ៉ូ ដ្រីហ្គោ ដេឡា ភេណា ជាអគ្គនាយក អរីជីណល គ្រុប បាននិយាយថា៖ «យើងបានសម្រិតសម្រាំងយកនាវាដ៏អស្ចារ្យនេះយ៉ាងផ្ចិតផ្ចង់ ហើយដំណើរកម្សាន្ដដ៏រោលរាលនេះអាចឲ្យភ្ញៀវទាំងអស់ទទួលបទពិសោធរំជួលអារម្មណ៍ និងបច្ចេកវិទ្យាខ្ពស់បំផុតក្នុងបរិយាកាសប្រណីត និងសុវត្ថិភាព ដែលពួកគេនឹងបានទៅដល់ឋានសួគ៌ឋានសុខពិតៗ»។
លោក បានបន្ដថា៖ «យើងមានក្ដីរីករាយក្នុងការពាំនាំយកបទពិសោធជាង ៣០ ឆ្នាំរបស់យើងរៀបចំកម្មវិធីកម្សាន្ដសម្រាប់គូស្នេហ៍ទៅកាន់ដែនសមុទ្រ ហើយសង្ឃឹមយ៉ាងមោះមុតថា បទពិសោធលើនាវាកម្សាន្ដស្នេហា ឬ Desire Cruise នឹងក្លាយជាការផ្លាស់ប្ដូរជីវិតថ្មីដល់ភ្ញៀវរបស់យើងទាំងអស់ និងជាកម្សាន្ដដ៏រំជើបរំជួលមិនអាចបំភ្លេចបាន»។

Desire Collection ជាឈ្មោះកម្មវិធីកម្សាន្ដអាក្រាត ដែលត្រូវបានរៀបចំសម្រាប់តែគូស្នេហ៍ បង្កើនភាពផ្អែមល្ហែមកាន់តែពុះកញ្ជ្រោល។
កម្មវិធីនេះ រួមមាន ក្លិបរាត្រី សិក្ខាសាលាគូស្នេហ៍ ពិធីជប់លៀងក្បែរអាងទឹក និងកម្មវិធីរាប់មិត្ដថ្មីៗ។ ដំណើរកម្សាន្ដនេះនឹងញ៉ាំងឲ្យមានឱកាសរីករាយសម្រាប់គូស្នេហ៍នូតំបន់អាងទឹកអាក្រាត។
តំបន់ក្ដៅអស់អាវអស់ខោដ៏ពេញនិយមទាំងនេះត្រូវបានរចនាឡើងសម្រាប់ភ្ញៀវសប្បាយរួមគ្នាជាមួយគូស្នេហ៍ចិត្ដល្អ។នាវាកម្សាន្តផ្ដល់ជម្រើសអាហារពីភោជនីយដ្ឋាន ៦ ប្រភេទ និងសេវាកម្មអាហារដល់បន្ទប់ផងដែរ៕HR


