ក្រុងម៉ាឌ្រីដ: រូបភាពកីឡាករចាក់គោដ៏ល្បីរបស់អេស្ប៉ាញកំពុងហ្វឹកហាត់លើទីលាន ខណៈដៃម្ខាងពកូនស្រីកាលពីថ្ងៃអង្គារ នាំឲ្យមានបណ្ដឹងពីទីភ្នាក់ងារការពារសិទ្ធិកុមារមួយ។
លោក ហ្រ្វេនស៊ីស្កូ «ប៉ាឃ្វីរី» រីវើរ៉ា ដែលកាលពីរដូវក្ដៅឆ្នាំមុន ត្រូវគោវាត់ចំក្រលៀន និងជាសះស្បើយវិញ បានបង្ហោះរូបលើអ៊ីនស្ដាក្រាមដោយសរសេរថា៖ «ខ្ញុំបានលេងចាក់គោជាមួយកូនស្រី ខាយេតាណា និងពេលនេះជាមួយកូនស្រី ខារមេន។ នេះគឺជាជំនាន់ទី ៥ ដែលក្រុមគ្រួសារយើងលេងល្បែងចាក់គោនេះ»។
ឆ្នាំ ២០១៤ កីឡានេះ ១៨៦៨ លើកទាក់ទាញអ្នកទស្សនា ៦ លាននាក់ និងប្រាក់ ៣,៨ ពាន់លានដុល្លារ។ ឪពុកលោកបានស្លាប់ដោយគោជល់ក្នុងឆ្នាំ ១៩៨៤ ហើយជីតាលោកជាកីឡាករដ៏អស្ចារ្យម្នាក់៕
AFP/HR


