ក្រុងប៉ារីស: បើសួនសត្វជាកន្លែងផ្ដល់ការកម្សាន្ដកុមារលើសពីភាពពិតដូចក្នុងភាពយន្ដហូលីវូដ អ៊ីចឹងអ្នកអាចនឹកស្រមៃពីសត្វយក្សដែលសាំងនឹងវត្ដមានមនុស្សបែបនេះ។
ស្វាគមន៍ឧទ្យានកម្សាន្ដ Les Machines de l”ile ស្ថិតនៅទីតាំងផលិតកប៉ាល់ Nantes ភាគខាងលិចប្រទេសបារាំង ហ្វូងសត្វម៉ាស៊ីនស្រែកទ្រហឹងក្នុងចំណោមមនុស្សកុះករ។
តួឯកសំខាន់ក្នុងឧទ្យានគឺដំរីយក្ស ជាគ្រឿងយន្ដកម្ពស់ ១២ ម៉ែត្រដែលអាចផ្ទុកអ្នកដំណើរ ៥០ នាក់ និងអាចដើរត្រាច់ចរយោលប្រមោយក្នុងបរិវេណឧទ្យាន ក្រោមក្រសែភ្នែកភ្ញៀវទេសចររាប់រយ។
ផលិតដោយក្រុមវិស្វករ François Delarozière និង Pierre Orefice សត្វរ៉ូបូតដំបូងបំផុតក្នុងឧទ្យានបានចាប់បដិសន្ធិក្នុងឆ្នាំ ២០០៧ និងផ្ដល់ការកម្សាន្ដដល់មនុស្សម្នាមកពីជុំវិញពិភពលោក។

ដំរី ផលិតឡើងពីឈើ និងដែកទម្ងន់ ៤៥ តោន បានដឹកនាំភ្ញៀវទេសចរលើដំណើរ ៤៥ នាទី។ ពួកគេបានស្វែងយល់អំពីសំណង់គ្រឿងម៉ាស៊ីនដ៏មហិមានេះ ស្របពេលជាមួយសត្វយន្ដដទៃទៀតក្នុងឧទ្យាន រួមមាន នាគមួយគ្រឿង និងហ្វូងសត្វល្អិតយក្សជាច្រើន។
Heron Tree (២០១៤) គឺជាគ្រឿងយន្ដដែក អង្កត់ផ្ចិត ៤៥ ម៉ែត្រ និងកម្ពស់ ២៨ ម៉ែត្រ មានក្រសារពីរក្បាលទុំ។
សត្វយន្ដនេះអនុញ្ញាតឲ្យភ្ញៀវទេសចរឡើងតាមខ្នងសត្វផង ឬតាមស្លាបផងដើម្បីហោះឆ្វែលក្នុងព្រៃសួន។ ស្ថិតនៅចំកណ្ដាលឧទ្យាន Carrousel des Mondes Marins សួនត្រី ២៥ ម៉ែត្រស្ថិតនៅប៉ែកខាងស្ដាំប្រជុំធនាគារនៅតាមបណ្ដោយ Loire River។

ប៉ុន្ដែ ស្ថិតនៅកម្ពស់ ៣ ជាន់ សួនទឹកនេះអាចផ្ដល់នូវទស្សនីយភាពអស្ចារ្យតាមរយៈទឹកសមុទ្រច្រើនស្រទាប់ ចាប់ពីបាតសមុទ្ររហូតដល់ផ្ទៃខាងលើ ដោយមានសត្វសមុទ្រ ៣៥ ប្រភេទតាំងបង្ហាញ។
គ្រឿងយន្ដខ្លះនៅ Les Machines de l”ile ដែលមានតម្លៃសំបុត្រ ៩ ដុល្លារក្នុងម្នាក់ ពិតជាទទួលបានការសាទរពីភ្ញៀវគ្រប់ៗរូប។ ជាក់ស្ដែង គ្រាន់តែដំរីយន្ដមួយគ្រឿង អាចឲ្យភ្ញៀវជិះដើរលេងកម្សាន្ដ ហើយគ្រឿងយន្ដខ្លះទៀត ភ្ញៀវអាចគ្រប់គ្រងដោយខ្លួនឯងដែរ។
សត្វយក្សដែលគួរជាទីចាប់អារម្មណ៍មួយទៀត គឺពីងពាងយន្ដ ដែលមានកៅអី ៤ នៅត្រង់ថ្នក់ពោះ។ ពេលដើរត្រាច់ចរ ភ្ញៀវអាចទស្សនាមជ្ឈមណ្ឌល Galerie des Machines ដែលបង្ហាញពីដំណើរការផលិតគ្រឿងយន្ដ៕HR


