បុរសងាយនឹងឈានដល់ចំណុចកំពូលនៃកាមតម្រេកនូវគ្រប់វេលា ដែលរួមចំណែកដោយសរីរៈ អ័រម៉ូន សរសៃឈាម និងប្រព័ន្ធប្រសាទ។ លទ្ធផលចុងក្រោយគឺការបាញ់បញ្ចេញទឹកកាមតាមរយៈការកន្ត្រាក់សាច់ដុំ។ ប៉ុន្ដែ នៅមានកត្តាមួយចំនួនទៀតដែលភាគីខាងបុរសតែងតែយល់ច្រឡំពីការសម្រេចកាម។
បុរសមិនអាចឈានដល់ចំណុចទេ លុះត្រាតែបាញ់បញ្ចេញទឹកកាម
ការឈានដល់ចំណុចកំពូល និងការបាញ់បញ្ចេញទឹកកាមគឺជារឿងពីរផ្សេងគ្នា។ ពួកវារមែងកើតស្ទើរតែដំណាលគ្នា។
សម្រាប់បុរសភាគច្រើន ការក្អែទឹកកាមដ៏មានថាមពលគឺជាចំណែកឈានដល់ចំណុចកាមតម្រេកល្អបំផុត។ បុរសមួយជំពូកទៀតដែលមានអារម្មណ៍ឆ្លងដល់ត្រើយសុខក្រោយបានបញ្ចេញទឹកកាម។ បុរសអាយុលើសពីខ្ទង់ ៤០ ពួកគេអាចនឹងក្អែទឹកកាមតិច តែអាចឈានដល់ចំណុចកំពូលដដែល។
ស្ដ្រីអាចដល់ត្រើយច្រើនដង តែបុរសមិនអាចទេ
ភ្ញាក់ផ្អើលណាស់មែនទេ? បុរសអាយុក្រោម ៣០ ឆ្នាំ ទំនងជាអាចសម្រេចកាមបានច្រើនដងជាងបុរសអាយុចាស់ជាង។
ក្រោយពីដល់ចំណុចកំពូល បុរសភាគច្រើនត្រូវការសម្រាកយកកម្លាំងមួយភ្លែតទើបមានអានុភាពដំឡើងឫទិ្ធឡើងវិញ។ បើវ័យជ្រេបន្ដិច ពួកគេចំណាយពេលសម្រាកយូរក្រែល។ ប៉ុន្ដែបើនៅឈាមរាវ ដល់ត្រើយមិនបានប៉ុន្មាននាទីផងក៏អាចផ្ដើមម្ដងទៀត។
ស្រោមអនាម័យអាចប៉ះពាល់ដល់សិចរបស់បុរស

ការប្រើសោមអនាម័យអាចធ្វើឲ្យរសជាតិសិចខុសប្លែក ជាពិសេស បើភាគីបុរសធ្លាប់តែប្រើលាត។ ប៉ុន្ដែចូររៀនដើរឡើងឋានសួគ៌ក្នុងពេលពាក់ស្រោម។
កុំបញ្ឈប់ត្រឹមស្រោមយីហោដំបូងតែមួយ។ ត្រូវសាកស្រោមយីហោផ្សេងៗ ទាំងក្រាស់ស្ដើង និងរូបរាងប្លែកៗ រហូតដល់ប៉ះចំរបស់ត្រូវចិត្ដ។ ទឹករំអិលបន្ថែមអាចធ្វើឲ្យស្រោមកាន់តែប្រសើរ។
បុរសមិនអាចធ្វើពុតជាដល់
វាពិបាកសម្រាប់បុរសក្នុងការសម្ដែងក្លែងជាអារម្មណ៍ត្រេកត្រអាល តែបុរសប្រមាណ ២៥ ភាគរយ បាននិយាយថា ពួកគេជួនកាលក៏រៀនធ្វើបែបនោះដែរ។
ស្ដ្រីប្រមាណ ៥០ ភាគរយនិយាយថា ពួកគេក៏អ៊ីចឹងដែរ។ ស្ដ្រីក្លែងឈានដល់ចំណុចកំពូលជារឿយៗអំឡុងពេលរួមភេទ។ បុរសអាចធ្វើពុតជំនួសដោយអារម្មណ៍មិនពេញចិត្ដ មិនអាចដំឡើងឫទ្ធិឲ្យរឹងមាំ ឬនឿយហត់ខ្លាំង។
បើភាគីបុរសសម្រេចកាមដោយដៃញឹកញាប់ពេក ក៏មិនអាចឈានដល់ចំណុចកំពូលពេលរួមភេទដែរ
មិនប្រាកដថា សម្រេចកាមដោយដៃច្រើនពេកមិនអាចឈានដល់ចំណុចកំពូលទេ។ ដរាបណា វាមិនដល់ថ្នាក់ជាសកម្មភាពរំខានដល់ជីវិតប្រចាំថ្ងៃ។
ការប្រើហត្ថាសម្រេចកាមជួយឲ្យអ្នកខ្លះរៀនសម្រេចកាម ហើយវាក៏រំខានដល់ដំណើរឡើងឋានសួគ៌អំឡុងពេលរួមភេទដែរ៕HR


