ក្រុងតូរ៉ុនតូ : បឹងដែលមានសភាពដូចជាទឹកថ្លុកដក់ដោយអន្លើត្រង់នេះមួយដុំ ត្រង់នោះមួយដុំជាហូរហែបានបង្កើតឲ្យមានលក្ខណៈអស្ចារ្យមួយ សម្រាប់ទេសភាពទាក់ទាញក្រុមភ្ញៀវទេសចរផងដែរ។ បឹងនោះស្ថិតនៅទិសនិរតីនៃទីក្រុងអូសូយ៉ូក្នុងប្រទេសកាណាដា។ បឹងនោះស្ថិតនៅតាមដងវិថី Highway 3ក្បែរទីក្រុងអូសូយ៉ូ។
មិនតែប៉ុណ្ណោះបឹងដ៏ចម្លែកនេះត្រូវបានអ្នកស្រាវជ្រាវផ្នែករ៉ែ សន្និដ្ឋានថា តំបន់បឹងនេះជាទឹកដីសម្បូរដោយរ៉ែ ម៉ាញេស្យូមស៊ុលហ្វាត កាល់ស្យូម និងសូដ្យូមស៊ុលហ្វាត ដែលមានគុណភាពល្អនៅលើពិភពលោក។ ក្រៅពីនេះក៏មានរ៉ែសំខាន់ៗចំនួន៨មុខផ្សេងទៀតដូចជា មានរ៉ែប្រាក់ និងទីតាញ៉ូមផងដែរ។
នៅក្នុងរដូវក្តៅអាកាសធាតុហួតហែងជំនោរខ្យល់ និងពន្លឺថ្ងៃបានស្រូបទឹកហួតស្ទើរអស់ពីបាតបឹងនោះគេអាចមើលឃើញ ផ្ទៃទឹកនៅក្នុងថ្លុកនីមួយៗនៃបឹងមានបង្ហាញនូវអត្តសញ្ញាណរ៉ែ ប្រភេទផ្សេងគ្នាដែរ។ ដូច្នេះដោយសារតែវាសម្បូរធាតុរ៉ែចម្រុះនោះ ផ្ទៃទឹកនៃថ្លុកនីមួយៗមានពណ៌ចម្រុះតាមនោះដែលជាទីគួរគយគន់តែ ម្តង។ ជាពិសេសនោះគេឃើញផ្ទៃទឹកមានរ៉ែម៉ាញេស្យូមស៊ុលហ្វាតនាពេលរដូវ ក្តៅនេះបានបញ្ចេញពន្លឺភ្លឺថ្លាដូចជាកញ្ចក់អ៊ីចឹង។
នាអំឡុងពេលសម័យសង្គ្រាមលោកលើកទី១រ៉ែទាំងឡាយនៃតំបន់បឹងនេះ ត្រូវបានគេយកវាទៅធ្វើវត្ថុធាតុដើមនៃការបង្កើតអាវុធយុទ្ធភណ្ឌ ដែរ។
នៅឆ្នាំ១៩៧៩ គ្រួសាររបស់លោក អើនណេស ស្មីតបានព្យាយាមកែច្នៃតំបន់នេះឲ្យក្លាយជាទីកន្លែងបឹងស្ប៉ាដ៏ គួរឲ្យទាក់ទាក់ទាញ។ កាលនោះ បឹងដែលមានទ្រង់ទ្រាយដូចថ្លុកទឹករាប់រយកន្លែងនេះត្រូវបានគេជឿថា វាមានផ្ទុកទឹកមន្ត ឬ ទឹកស័ក្តិសិទិ្ធផងដែរ។
លុះដល់ខែតុលាឆ្នាំ២០០១ ទើបអាជ្ញាធរប្រទេសកាណាដាមានលទ្ធភាពទិញយកតំបន់បឹងវិសាលភាពផ្ទៃ ដី២២ហិកតាក្នុងតម្លៃ៧២ម៉ឺនដុល្លារ និងធ្វើរបងព័ទ្ធជុំវិញ ដោយមិនបានបើកឲ្យសាធារណជនចូលទស្សនាបានដូចមុនឡើយ តែភ្ញៀវទេសចរក៏អាចមើលឃើញបឹងថ្លុកទឹកនេះបានដែរ ខណៈពេលធ្វើដំណើរតាមផ្លូវនៅក្បែរទីនោះ៕ PR

