សិស្សរាប់រយនាក់ ទៅឲ្យព្រះសង្ឃវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខស្រោចទឹកកាលពីថ្ងៃអាទិត្យ ដើម្បីជួយឲ្យពួកគេ ប្រឡងជាប់សញ្ញាបត្របាក់ឌុប ដែលចាប់ផ្តើមប្រឡងកាលពីថ្ងៃចន្ទ នឹងត្រូវបញ្ចប់នៅព្រឹកនេះ។ សិស្សជាច្រើននៅតាមសាលា ក្នុងរាជធានីភ្នំពេញ មិនបានចូលរៀនទៀងទាត់ទេ។ បើពួកគេមិនខំរៀន ហើយតែងតែគេចសាលា តើការស្រោចទឹកអាចជួយឲ្យពួកគេប្រឡងជាប់មែនឬ? រូបថតហុង មិនា

