120815_10b សួនច្បារនៅមុខវត្តបទុមវតី គឺជាទីកន្លែងលម្ហែដ៏ពេញនិយមមិនថា ក្មេង ចាស់ ប្រុស ស្រីក្នុងឱកាសគយគន់សួនស្មៅបៃតងខ្ចី ហាត់ប្រាណនោះទេ សូម្បីតែកុមារតូចៗក៏នាំគ្នាលេងក្នុងសួនកម្សាន្ដយ៉ាងក្អាកក្អាយ ដែរ។ ទន្ទឹមនឹងសកម្មភាពដ៏សប្បាយរីករាយនេះ អ្នកមកលម្ហែនៅសួនច្បារមុខវត្ដបទុមវតីទាំងអស់ មិនត្រូវធ្វេសប្រហែសការពារទ្រព្យសម្បត្ដិរបស់ខ្លួនឡើយ។ យុវវ័យមួយចំនួន ប្រហែលជាដឹងថា នៅទីនោះសម្បូរក្មេងលួចមួកសុវត្ថិភាពដែលទុកចោលលើម៉ូតូណាស់។ កាលពីល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកក្កដាកន្លងទៅ ខណៈពេលខ្ញុំកំពុងញ៉ាំលតឆា ល្ហុងបុក និងប្រហិតចៀនជាមួយមិត្ដភក្ដិនៅមុខវត្ដបទុមវតី និងមានក្រុមអ្នកកម្សាន្ដដើរឆ្លងកាត់ពីក្រោយផុតបន្ដិច ស្រាប់តែមួកសុវត្ថិភាពរបស់មិត្ដភក្ដិដែលទុកចោលលើម៉ូតូ…
120815_10a តើអ្នកចង់ញ៉ាំអាហារសមុទ្រអាំងស្រស់ៗ និងមានតម្លៃថោកសមរម្យដែរឬទេ? ឥឡូវនេះ អ្នកមិនចាំបាច់ទៅភោជនីយដ្ឋានធំៗទេ ប៉ុន្ដែអ្នកគ្រាន់តែស្វែងរកនៅតាមចិញ្ចើមផ្លូវ ក៏អ្នកអាចទទួលទានអាហារសមុទ្រស្រស់ៗបានដែរ។ មឹក បង្គា ប្របែល ត្រីសាម៉ុង ឬងាវស្រស់ៗ ត្រូវបានដាក់អាំងលក់នៅតាមបណ្តោយផ្លូវ ក្នុងរាជធានីភ្នំពេញជារៀងរាល់ល្ងាច។ អាហារសមុទ្រអាំងមួយចាន មានតម្លៃប្រមាណពី ៥០០០ ទៅ១០០០០រៀល ដែលមានរសជាតិឆ្ងាញ់មិនចាញ់គ្រឿងសមុទ្រក្នុងហាងធំៗឡើយ។ ដូច្នេះ វាអាចទាក់ទាញអតិថិជនជាពិសេសយុវវ័យជាច្រើន មកទទួលទានគ្រឿងសមុទ្រនៅទីនោះរៀងរាល់ល្ងាច។ ខ្ញុំចង់ណែនាំហាងគ្រឿងសមុទ្រលើចិញ្ចើមផ្លូវមួយកន្លែងដល់មិត្ដ យុវវ័យ…
120815_11 បើអ្នកដើរចូលដល់ខ្លោងទ្វារ រួចសម្គាល់មើលលើការរចនារបស់ភោជនីយដ្ឋានមួយភ្លែត អ្នកប្រាកដជាគិតថា វាជាការរចនាស្ទីលអឺរ៉ុប។ ប៉ុន្ដែវាគ្រាន់តែជាការតុបតែងបែបខ្មែរសម័យថ្មីប៉ុណ្ណោះ។ ម្ចាស់ភោជនីយដ្ឋានអាយហ្វូត ដែលបានរៀនធ្វើម្ហូបពីប្រទេសបារាំង បានកោតសរសើរចំពោះលក្ខណពិសេសរបស់ម្ហូបខ្មែរ ហើយលោកព្យាយាមបង្ហាញស្នាដៃនៃម្ហូបខ្មែរដ៏ឆ្ងាញ់ពិសាដល់ជន បរទេសទៀតផង។ ថ្វីដ្បិតតែលោកជាចុងភៅបានទៅរៀនធ្វើម្ហូបអាហារបារាំងក៏ដោយ ក៏វានៅតែមានមុខម្ហូបខ្មែរសម្រាប់ភ្ញៀវទាំងអស់ផងដែរ។ កញ្ញាលីម សូលី ជាអ្នកចាត់ការទូទៅរបស់ភោជនីយដ្ឋានអាយហ្វូត បានប្រាប់ថា៖ «ការបើកហាងម្ហូបខ្មែរនេះ ក៏ដោយសារគាត់ចង់បង្ហាញ និងលើកស្ទួយវប្បធម៌ខ្មែរនៅក្នុងស្រុក។ បទពិសោធមកពីប្រទេសបារាំង អាចធ្វើឲ្យគាត់មានគំនិតច្នៃប្រឌិតច្រើនជាងមុន ហើយគាត់អាចប្រៀបធៀបពីភាពខុសប្លែកគ្នា»។ ជាគោលការណ៍…
120808120815_12 យល់ដឹងពីមុខម្ហូបខ្មែរ មានយុវវ័យខ្លះប្រហែលជាមិនបានដឹងទេថា តើអ្វីទៅជាមុខម្ហូបខ្មែរ។ ខ្ញុំសូមចែករំលែកនូវចំណេះដឹងអំពីមុខម្ហូបមួយចំនួនដល់អ្នក។ ម្ហូបខ្មែរមានលក្ខណពិសេសជាច្រើន ទាំងរសជាតិឆ្ងាញ់ និងគ្រឿងផ្សំដ៏ច្រើនសន្ធឹកសន្ធាប់របស់វាដែលមើលទៅគួរឲ្យ ចង់ញ៉ាំណាស់។ មុខម្ហូបខ្មែរទាំងនោះ រួមមាន សម្លកកូរ នំបញ្ចុក និងទឹកគ្រឿងជាដើម។ បើសិនជាអ្នកផ្សំនូវរសជាតិហឹរតិចៗទៀតនោះ វារឹតតែឆ្ងាញ់ (ចំពោះអ្នកចូលចិត្តហឹរ) ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងតែនិយមរសជាតិល្មម ដែលមិនប្រៃពេក មិនសាបពេក ឬមិនផ្អែមពេកនោះទេ។ 120808វិធីលាងជម្រះសារធាតុគីមី ដោយសារតែសព្វថៃ្ងនេះយើងតែងតែព្រួយបារម្ភចំពោះសារធាតុគីមីដែលមាននៅក្នុង…
10-Stand-Alone ចរាចរណ៍ដឹកជញ្ជូនដោយយានយន្តគ្រប់ប្រភេទនៅក្នុងប្រទេសសព្វថ្ងៃ ជាទូទៅមិនអាស្រ័យទៅលើបញ្ញត្តិច្បាប់នោះទេ។ អ្វីដែលកំពុងតែប្រព្រឹត្តលើដងផ្លូវ គឺផ្អែកទៅលើការសម្រេចចិត្តរបស់អ្នកបើកបរ ម្ចាស់ទំនិញ ហើយនិងប៉ូលិស។ តួយ៉ាងរថយន្តដឹកកង់ដ៏លើសលប់នៅលើផ្លូវជាតិលេខ៦នេះ តើហេតុអ្វីប៉ូលិសមិនផាក? រូប ហេង ជីវ័ន
19-Standalone ស្រ្តីម្នាក់នេះឈរមើលទាំងអស់សង្ឃឹម ខណៈក្រុមសង្គ្រោះបន្តស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកដោយសាររញ្ជួយដី នៅភូមិវ៉ាហ្សាកាន ក្បែរក្រុងអាហារកាលពីថ្ងៃទី១៣ សីហា។ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រឈមនឹងការរិះគន់ ជុំវិញការឆ្លើយតបនឹងរញ្ជួយដីចំនួនពីរដងដែលបានសម្លាប់មនុស្ស៣០៦នាក់ ដោយត្អូញត្អែរថាខ្វះតង់ និងការសម្រេចចិត្តមិនត្រឹមត្រូវរបស់លោកអះម៉ាឌីនេចាដ៕ Reuters
120815_02 អាហារ គឺជាវត្ថុចាំបាច់មួយសម្រាប់ ទ្រទ្រង់សរីរាង្គកាយរបស់មនុស្សសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ដោយសារតែវិទ្យាសាស្រ្តកាន់តែរីកចម្រើន និងសង្គមកាន់តែបើកទូលាយ មនុស្សមានការចាប់អារម្មណ៍នូវអ្វីដែលថ្មី ហើយប្លែកសម្រាប់លម្អសោភ័ណជីវិតឲ្យកាន់តែស្រស់ថ្លា និងទាន់សម័យ។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ មនុស្សចាប់ផ្តើមគិតពីសុខភាពកាន់តែខ្លាំង។ នៅពេលពួកគេជ្រើសរើសអាហារមកទទួលទាន ពួកគេមិនត្រឹមតែគិតពីរសជាតិ និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គិតពីអនាម័យ និងគុណតម្លៃនៃអាហារនោះទៀតផង។ ទោះជាយ៉ាងណាអាហារខ្មែរ នៅតែមានការចាប់អារម្មណ៍ពីសំណាក់យុវវ័យបច្ចុប្បន្ន ខណៈពេលដែលយុវវ័យមួយចំនួនងាកទៅទទួលទានអាហារបរទេសជំនួស វិញ។ រីឯចំណេះដឹង និងការចម្អិនដ៏ដូច្នេះដែរ យុវវ័យមួយចំនួនមិនសូវដឹងអំពីអាហារដែលជាអត្តសញ្ញាណជាតិឡើយ។ ទោះបីជាយ៉ាងណា…
120814_22a បុគ្គលិកហាង បង្ហាញម្ហូបត្រីឆ្ពង់បំពង 120814_22b ភ្នំពេញ: ថ្ងៃនេះ សូមប្រិយមិត្តរីករាយនឹងវិធីចម្អិនម្ហូបត្រីទឹកសាបបែបកូនកាត់ដូចខាងក្រោម៖ គ្រឿងផ្សំ : ត្រីឆ្ពង់ ទឹកជ្រលក់សំាបា ទឹកជ្រលក់ប៊័រក្រូចឆ្មារ ទឹកជ្រលក់ក្ដាមម្រេច សណ្តែកកួរ បាយលឿង និងម្សៅបំពងពីសាំងហ្គាពួរ។ របៀបធ្វើ : យកត្រីឆ្ពង់ទៅលាងឲ្យស្អាតរំអិលហើយទុកឲ្យស្រស់ទឹក។ បន្ទាប់មកយកត្រីទៅប្រឡាក់ជាមួយនឹងម្សៅបំពងសំាងហ្គាពួរ រួចទើបយកត្រីនោះទៅបំពងឲ្យឆ្អិនស្រួយ។ យកអង្ករទៅដំាជាមួយទឹកល្មៀតដើម្បីឲ្យវាឡើងពណ៌លឿងស្អាត។ បន្ទាប់ពីដំាបាយឆ្អិនហើយយកបាយនោះទៅឆាជាមួយមឹក ម្ទេសប្លោកខៀវ ក្រហម…
120814_22d ភ្នំពេញៈ ឈានជើងចូលច្រកទ្វារនៃភោជនីយដ្ឋានតាប៊ូ លោកអ្នកនឹងឃើញការរៀបចំតាំងស្រាបែបបស្ចិមប្រទេស ដែលមើលទៅគួរឲ្យទាក់ទាញភ្នែកហើយនៅខាងឆ្វេងដៃវិញគឺមានបិទ កញ្ចក់ធំៗនៅតាមជញ្ចាំងដែលមានក្បូរក្បាច់រចនាបែបអឺរ៉ុប។ សាឡុងម៉ូដជ្រុងដែលអាចឲ្យភ្ញៀវអង្គុយបានច្រើនគ្នា ក្បែរឧបករណ៍ភ្លេងនៅជិតកន្លែងតាំងស្រានោះផងដែរ។ ក្រឡេកមើលបញ្ជីរាយនាមមុខម្ហូប BeefTournedos Grilled ចានធំដែលមានសាច់គោមួយដុំដែលអំាងនៅឈាមតិចៗ ហើយស្រូបជាមួយទឹកជ្រលក់ម្រេចកំពតអមដោយបន្លែនៅជុំវិញដូចជា ស្នៀតពោតសណ្តែកកួរម្ទេសប្លោកក្រហម រួមទាំងដំឡូងបារំាងកិនម៉ដ្ឋនៅក្នុងចាននោះមើលទៅគួរឲ្យចង់ញុំាណាស់។ មុខម្ហូបនេះងាយស្រួលនឹងធ្វើ ហើយឆាប់រហ័សទៀតផងគឺគ្រាន់តែជ្រើសរើសយកសាច់គោដែលល្អហើយផុយ។ បន្ទាប់មកយកមកកាត់ជាដុំធំល្មមប៉ុនកូនចាន រួចយកទៅប្រលាក់ជាមួយស្ករម្សៅស៊ុបអំបិល ហើយអាំងកុំឲ្យឆ្អិនពេក។ បន្ទាប់មកយកដំឡូងបារាំងទៅស្ងោរឲ្យទន់។ ចំណែកឯដំឡូងបារាំងវិញគឺត្រូវប្រើម៉ាស៊ីនកិនឲ្យម៉ដ្ឋ រួចកូរជាមួយប៊័រ។…

