​ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ព័​ត៌​មានបានឱ្យដឹងថា ក្រសួង​បានប្រកាស​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពាន​រង្វាន់​របស់​ក្រសួង​ប្រចាំឆ្នាំ​​ ២០២៤ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែល​មហោស្រព​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​ឈានទៅ​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​កម្ពុជា​។​ ​លោក ទេព អ​ស្នា​រិ​ទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​បានឱ្យដឹងថា ក្រោម​ការដឹកនាំ​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មាន មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​នេះ គ្រោង​នឹង​រៀបចំឡើង​សម្រាប់​ជា​ផ្នែក​មួយ​ក្នុងការ​ឈានទៅ​អបអរ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ឆ្នាំ​ ២០២៤​។ ​លោក​បាន​ប្រាប់ថា​៖ «​គោល​​បំណង​នៃ​ការរៀបចំម​ហោ​​ស្រព​តន្ត្រី…

​ភ្នំពេញ​: នៅតាម​ដងផ្លូវ​ដ៏​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ ដំណើររឿង​ផ្សងព្រេង​លើ​ទឹកដី​អច្ឆរិយ​ចាប់ផ្តើម​ពី​ហាង​គុយ​​ទាវ​មួយកន្លែង ដែល​អ្នកនិពន្ធ និង​មិត្តភក្តិ យក​ជា​គោលដៅ​ចេញដំណើរ​។ ចេញពី​ទីក្រុង អ្នកនិពន្ធ​បាន​នាំ​អារម្មណ៍​អ្នក​អាន​ទៅកាន់​ប្រាសាទ​កោះ​កេរ​រាង​ពីរ៉ាមីត​ដ៏​អាថ៌កំបាំង ដែល​អ្នកនិពន្ធ​ធ្លាប់​មកដល់​តាំងពី​ឆ្នាំ ​២០០៤​។ អមដោយ​សាច់​​រឿង រូបថត​ដ៏​ស្រស់ស្អាត​នៃ​ប្រទេស​កម្ពុជា រួមមាន ថ្ងៃ​លិច​ដ៏​ស្ងប់ស្ងាត់​តាម​ដង​ទន្លេបាសាក់ ដំណើរ​លើផ្លូវ​ជាតិ​លេខ​ ​៦ និង​ភាព​អ៊ូអរ​នៃ​ផ្សារ​ទួល​ទំពូង​។​ ​ព័ត៌មាន​លម្អិត​នីមួយៗ ដក​​ស្រង់​ចេញពី​បទពិសោធន៍​អ្នកនិពន្ធ ដែល​ធ្វើឱ្យ​សាច់រឿង​កាន់តែ​សម្បូរបែប បន្ថែម​ដោយ​ផ្ទាំងទស្សនីយភាព​ស្អាតៗ និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដ៏​វ័យ​ចំណាស់​។ ដំណើរ​រឿងនេះ ចាក់ឫស​ក្នុងការ​ចងចាំ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ ដែល​អនុញ្ញាតឱ្យ​អ្នកអាន​ចូលទៅក្នុង​ពិភព​មួយបែប​ប្រឌិត…

​ភ្នំពេញៈ មាន​សំណល់​បរិក្ខារ​អគ្គិសនី ​និង​អេ​ឡិ​ត្រូ​និក​ចំនួន​ ១៧,៦៩​ តោន សំណល់​ថ្មពិល​ ២,២៦ ​តោន និង​សំណល់​អាគុយ​ជាង ១២,១៨​ តោន ត្រូវបាន​ក្រ​​សួង​បរិស្ថាន​និង​ក្រុមហ៊ុន​អេកូ​​បាត​ប្រមូល​រក្សាទុក ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​កាត់​​បន្ថយ​ការ​បំ​ភាយ​សារធាតុ​មាន​កម្រិត​ពុល​ខ្លាំង​ដែលនាំឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​។​ ​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក​និង​សំណល់​អាគុយ ថ្មពិល ត្រូវបាន​ចាត់ទុកថា​ជា​សំណល់​ដែលមាន​ផ្ទុក​នូវ​សារ​ធាតុ​គ្រោះថ្នាក់ និង​មាន​កម្រិតជាតិពុល​ខ្លាំង​ធ្វើឱ្យប៉ះពាល់​ដល់​ឆ្អឹង ខូច​តម្រងនោម ខូច​ប្រព័ន្ធ​ប្រសាទ ខូច​ចលនា​សាច់ដុំ ខូច​ប្រព័ន្ធ​ភាពស៊ាំ ប៉ះពាល់​ដល់​ការបង្ក​កំណើត និង​ទារក​ក្នុង​ផ្ទៃ​ផង​។ សំណល់​ទាំងនេះ​បាន​ផ្ទុក​សារធាតុ​បារត…

ភ្នំពេញ : គម្រោង​សិល្បៈស-ស បច្ចុប្បន្នកំពុង​រៀបចំ​ការតាំង​ពិ​ព័រណ៍សិល្បៈ​ដ៏​អស្ចារ្យ​មួយ ក្រោម​ចំណងជើង​ថា «សួន​វង្វេង… ដង្ហើម​សុបិន» របស់​​វិចិត្រករ​ជនជាតិ​វៀតណាម​ឈ្មោះ ​ជឿង កុងទុង។​ ​ការតាំងពិព័រណ៍​ទោល​ ដែល​បាន​បើកទ្វារ​ កាលពីថ្ងៃទី ២៦ ខែមករា ហើយនឹង​ដំណើរការ​រហូតដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ គឺជា​ការ​បង្ហាញ​លើកដំបូង​របស់​លោកទុងនៅក្នុង​ប្រទេស​កម្ពុជា​។​ យោង​តាម​គម្រោង​សិល្បៈស-ស បាន​ឱ្យ​ដឹង​ថា៖ «លោក ទុង…

សីតុណ្ហភាព​ក្នុង​តំបន់​ស៊ីន​ជាំ​ង (Xinjiang) ប្រទេស​ចិន ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​គឺ​ដក ៥២,៣ អង្សា​សេ។ ការធ្លាក់ចុះ​នេះ​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ មិន​ធ្លាប់មាន​រយៈពេល ៦៤ ឆ្នាំ​ មកហើយ។ អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ បាន​បង្ក​ការរំខាន​ដល់​ការធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ​ចិន​ ពោលគឺ​នៅ​បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន។ តំបន់​ខ្លះ​នៃ​ប្រទេស​ចិន​កំពុង​ជួបប្រទះ​នឹង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​អង្សា ដែលជា​ហេតុ​បង្កលក្ខណៈ​ពិបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ទើបនឹង​ត្រឡប់​ពី​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រយៈពេល​ពេញ ១ សប្តាហ៍ ហើយក៏​ជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ផងដែរ។ គេ​សង្កេតឃើញថា នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ចាប់ផ្តើម ខ្យល់ព្យុះ និង​ភ្លៀង​ធ្លាក់​ព្រិល​ក៏បាន​កើតឡើង​ផងដែរ ដែល​ធ្វើឱ្យ​អ្នកដំណើរ​ជាប់គាំង​នៅលើ​ផ្លូវដែក និង​ផ្លូវថ្នល់​ជា​ហូរហែ។…

ក្រុង​ប៉ារីស:ឧបករណ៍​ឆ្លាត​វៃ​សិប្បនិម្មិត​ថ្មី​មួយ​ដែលមាន​សមត្ថភាព​​បង្កើត​វីដេអូ​ខ្លីៗ​រយៈ​​អត្ថបទ​សាមញ្ញ​បាន​បង្កើន​ការព្រួយបារម្ភ​ចាប់​ពី​សិល្បករ និង​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ OpenAI ​ជា​ក្រុមហ៊ុន​បង្កើត ChatGPT និង​ម៉ាស៊ីន​បង្កើត​រូបភាព DALL-E បាន​ឱ្យ​ដឹង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុង​សាកល្បង​កម្មវិធី​បំប្លែង​​អត្ថបទ​ទៅ​វីដេអូ​ហៅថា «Sora»ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បង្កើត​វីដេអូ​ជាក់ស្តែង​ជាមួយនឹង​សំណេរ​​សាមញ្ញៗ​។​ ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដែលមាន​មូលដ្ឋាន​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ បាន​បង្ហាញ​ថា Sora អាច​បង្កើត​ឈុត​ឆាក​ស្មុ​គ្រ​ស្មាញ​ជាមួយ​នឹង​តួអង្គ​ច្រើន​ប្រភេទ ចលនា​ជាក់លាក់ និង​ព័ត៌មាន​លម្អិត​ត្រឹមត្រូវ​នៃ​ប្រធានបទ និង​ផ្ទៃ​ខាងក្រោយ​​។ ប៉ុន្តែ​ក្រុមហ៊ុន​ទទួលស្គាល់ថា​វា​នៅតែមាន​ដែន​កំណត់ ដូចជាមិន​ច្បាស់​ពី​លាយ​ឆ្វេង និង​ស្តាំ​ ជាដើម​។​ ​នេះគឺជាប្រតិកម្មដំបូងពីឧស្សាហកម្មដែលអាចរងផលប៉ះពាល់​ពីឧបករណ៍​បញ្ញា​សិប្បនិម្មិត​ជំនាន់​ថ្មី (AI)៖ ស្ទូ​ឌី​យោ …

​ភ្នំពេញៈ មាន​សាលា​បឋម​សិក្សា អនុវិទ្យាល័យ និង​វិទ្យា​ល័យ​ចំនួន​​ ៣៩៥ នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត ត្រូវបាន​ក្រសួង​អប់រំ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​តាមដាន​ការសិក្សា​សិស្ស​ និង​ទំនាក់ទំនង​គ្រូ​ជាមួយ​អាណា​ព្យាបាល​សិស្ស​និង​ការគ្រប់គ្រង​សាលា​បែប​ឌីជីថល ខណៈ​អា​ណា​ព្យាបាល​សិស្ស​ក៏បាន​សាទរ​ចំពោះ​ប្រព័ន្ធ​នេះ​ផងដែរ​។​ School information system (SIS)​ ឬ​ប្រព័ន្ធ​ព័ត៌មាន​សាលា​ជា​ប្រព័ន្ធ​មួយ​ដែល​កំពុង​ជួយ​សម្រួល​ដល់​កិច្ចការ​គ្រប់​គ្រង​សាលារៀន ការរៀន​និង​បង្រៀន​របស់​គ្រូ និង​សិ​ស្សា​នុ​-​សិស្ស​។​ ប្រព័ន្ធ​ (SIS) ​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​អាណា​ព្យា​បាល​សិស្ស​ក្នុងការ​ចូលរួម​តាមដាន​ការសិក្សា​របស់​កូនៗ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ​។ ​នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​ ​ថ្វីបើ​ប្រព័ន្ធ​ព័ត៌មាន​សាលា​ឬ​ហៅថា School information…

មណ្ឌលគិរីៈ ដំរីព្រៃ ​(​ដំរី​អាស៊ី​)​ នៅ​កម្ពុជា​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ស្ថិតក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ ​IUCN​។ ដំរី​នៅ​កម្ពុជា​បាន​ងាប់​ជា​បន្ត​បន្ទាប់​យ៉ាងហោច​ក្នុង​ ១​ ឆ្នាំ​ ងាប់​ ១ ​ក្បាល ឬ​ ២ ​ក្បាល បើ​រាប់​ចាប់តាំងពី​ឆ្នាំ ​២០១៨ រហូតមកដល់​បច្ចុប្បន្ន​។ ការបាត់​បង់ជីវិត​សត្វ​ដំរីព្រៃ​ភាគច្រើន​កើតឡើង​ដោយ​សារ​គ្រោះមហន្តរាយធម្មជាតិ និង​មួយចំនួន​ដោយសារ​ជម្លោះ​ជាមួយ​មនុស្ស ការ​បរបាញ់​សត្វ និង​អន្ទាក់​។​ ​ជាក់ស្តែង​កាលពី​ថ្ងៃទី​ ២៦ ខែមករា​ នៅក្នុង​ភូមិ​ជី​ក្លប់…

​ព្រះវិហារៈ អា​ជ្ញា​ធ​រជា​តិ​ព្រះ​វិហា​រ​ប្រចាំ​នៅ​រ​មណី​យ​ដ្ឋាន​ប្រា​សាទ​កោះកេ​រ​ ​បា​ន​សហ​កា​រ​ជា​មួយ​វិ​ទ្យា​ស្ថា​ន​​បច្ចេ​កវិទ្យា​ក​ម្ពុ​ជា​​ ចុះ​​សិ​ក្សាពី​ភូ​គ​ព្ភ​សា​ស្រ្ត ​និ​ងល​ក្ខ​ណៈប​ច្ចេ​ក​ទេ​សពីការ​​ធ្វើជ​ណ្តើ​រ​​ឡើ​ងប្រា​សា​ទ​ប្រាង្គ​ ​ក្នុ​ង​រ​មណី​យ​ដ្ឋាន​ប្រាសា​ទ​កោះ​កេ​រ ​​កា​លពី​ថ្ងៃទី​១៨ ខែកុ​ម្ភៈ​ ឆ្នាំ​​​២​០​២៤។ ​ ​អ្ន​ក​ជំ​នាញ​បា​ន​​ប្រ​មូ​ល​ទិ​ន្ន​ន័​យភូ​គ​ព្ភសាស្រ្ត​ក្នុ​ង​ប​រិវេ​ណប្រា​សាទចិន​ ដើ​ម្បី​​សិក្សា​អំ​ពី​ស្រទា​ប់ដី​និង​ភា​​ព​ហាប់​​ណែនរ​ប​ស់​ដី​ដែល​ជា​បច្ច័​យ​ដ​ល់​កា​រវា​យ​ត​ម្លៃ​អំ​ពី​កម្រិ​ត​ហានិ​​ភ័យ​នៃ​រ​ចនា​ស​ម្ព័​ន្ធសំ​ណ​ង់ប្រា​សា​ទ។​ ​នេះ​បើ​យោង​តាម​​​ហ្វេ​ស​ប៊ុ​ក​អា​ជ្ញា​ធ​រ​ជា​តិព្រះ​វិ​ហា​រ​ កាលពីថ្ងៃ​ទី​១៨​ ​ខែកុម្ភៈ ។​ ​អា​ជ្ញា​ធរ​ជា​តិ​​ព្រះ​វិ​ហារ បាន​បន្ថែមថា ​​អ្ន​ក​​ជំនាញ​​ក៏​​​បា​ន​សិ​ក្សា​​ពីស្ថាន​ភា​ពដី​លើខ្ន​ង​ទំន​ប់​បុរា​ណ​ខា​ង​ជើង​ភូ​មិ​កោះ​កេ​រ​ ​ដើ​ម្បី​រៀ​ប​ចំ​ផែ​ន​កា​រ​ជួ​ស​ជុ​លឡើ​ងវិ​ញ​ និ​ង​ធ្វើ​ជាផ្លូ​វ​វង់​ទស្សនា​ទេ​ស​ច​រណ៍​នា​ពេ​ល​អ​នា​គ​តផ​ង​ដែ​រ​​។​ ​ក្រុ​ម​កា​រ​ងារ​ក៏​បា​ន​វា​យ​​​ត​ម្លៃប​ច្ចេ​ក​ទេ​ស​សាង​ស​ង់​ជ​ណ្តើ​រ​ឡើ​ង​ប្រា​សា​ទ​ប្រា​ង្គ​ ដើ​ម្បី​ធា​នាថា​ ​កា​រ​អនុ​វ​ត្ត​កា​រងា​រ​បា​នដើ​រតា​ម​ប​ច្ចេ​កទេ​សត្រឹ​​​ម​ត្រូ​វ ​មា​នភា​ព​រឹ​ង​មាំ​…

​សៀមរាបៈ ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ​ខេត្ត​សៀមរា​ប នៅតែ​បន្ត​ប្រតិ​បត្តិ​ពិធី​លៀង​មេម​ត់ ​ដើម្បី​លា​បំណន់ និង​លា​មាត់ ​ដែល​បាន​បន់​ស្រន់ ​និង​គោរព​លើ​អមនុស្ស​ ក្រោយ​ពី​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ និង​មាន​សេចក្ដី​សុខ​។​ ​ពិធី​លៀង​មេមត់​នេះ​ ជា​ជំនឿ​ដែល​ខ្មែរ​គោរព​តាំង​ពី​យូរ​មក​ហើយ ​និង​នៅតែ​បន្ត​ប្រតិ​បត្តិ​រហូត​ទល់​សព្វ​ថ្ងៃ ជា​ពិសេស​អ្នក​រស់​នៅ​ក្នុង​តំបន់​អង្គរ​ ហើយ​ជំនឿ​នេះ​ ក៏មាន​ការ​គោរព​អមនុស្ស​ផង​ដែរ ​ដូច​ជា​ព្រលឹង​ដូន​តា អារក្ស​អ្នក​តា​ម្ចាស់​ទឹក​ ម្ចាស់​ដី​ជា​ដើម ​តាម​រយៈ​ការដឹង​គុណ ​ដែល​អមនុស្ស​អាច​ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដី​សុខ​ចម្រើន និង​រួច​ផុត​ពី​ជំងឺ​នានា​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៩ ​ខែកុម្ភៈ ​ឆ្នាំ​២០២៤​។​…