ក្រុងប៊ែរឡាំង : ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន Meta, Microsoft និង TikTok បាន​សន្យាកាលពីថ្ងៃសុក្រដើម្បីបង្ក្រាបមាតិកា AI ដែលមានបំណងបញ្ឆោតអ្នកបោះឆ្នោតមុនការបោះឆ្នោតដ៏សំខាន់នៅជុំវិញពិភពលោកនាឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះជា​ការ​ប្តេជ្ញាចិត្តរបស់​ក្រុមហ៊ុននានា រួមទាំង Google និង OpenAI ដើម្បីបង្កើតវិធីដើម្បីកំណត់ សម្គាល់​ និងគ្រប់​គ្រងរូបភាព វីដេអូ និងអូឌីយ៉ូ​បង្កើតដោយ AI ដែលមានគោលបំណងបំភាន់អ្នកបោះឆ្នោត។ លោក Nick Clegg…

ស្ថិតក្នុង​ខណ្ឌមានជ័យ អ្នកគ្រូ ស៊ុន សុ​ម៉ា​ឡា បានចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​សាលាបឋមសិក្សា​ភូមិ​ឫស្សី តាំងពី​ឆ្នាំ ​១៩៩៣ ទាំង​ស្ថានភាព​ថ្នាក់រៀន​នៅ​ជា​អគារ​ឈើ​ចាស់​ទ្រុឌទ្រោម​។​ ​បច្ចុប្បន្ននេះ ជាមួយ​វត្ដ​មាន​អគារ​បេតុង​ច្រូងច្រាង​ចំនួន ២៦ បន្ទប់ អគារ​ឈើ ដែល​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​ ១៩៩០​ ជាង ស្ថិតក្នុង​ស្ថាន​ភាពមិន​អំណោយផល​ការទទួល​សិស្សានុសិស្ស​ទៀត ទើប​វា​ត្រូវបាន​វាយចោល​កាលពី​ប៉ុន្មាន​ឆ្នាំមុន និង​សល់​ដី​នៅ​ទំនេ មិនទាន់មាន​អគារ​ថ្មី​មក​ជំនួស​នៅឡើយ​។ ​អ្នកគ្រូ សុ​ម៉ា​ឡា បាន​រំឭកថា​៖ «​ពេល​ខ្ញុំ​មកដល់​ដំបូង ខ្ញុំ​បង្រៀន​សិស្ស​អង្គុយ​ក្រោម​ដើមឈើ…

​ភ្នំពេញៈ ការយកចិត្តទុកដាក់​ថែរក្សា​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​មុន​បានកំណត់​ទីតាំង​និយាម​ការ​ផ្សេងៗ និង​កែសម្រួល​កំណត់​តំបន់ ​១ តំបន់​ ២ និង​តំបន់ ​៣ សម្រេច​កាត់​ឆ្វៀល​រួចហើយ ប៉ុន្តែ​នៅមាន​ការងារ​មួយចំនួន​មិនទាន់​បញ្ចប់ ដែល​តម្រូវឱ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ធ្វើ​បន្ត​គឺ​ការចុះបញ្ជី​ដី គូស​ផែនទី និង​បោះ​បង្គោលព្រំ​ឡើងវិញ​ឱ្យបាន​ច្បាស់លាស់​។​ ​ក្នុងការ​បន្តការងារ​នេះ អាជ្ញា​ធរ​ទន្លេសាប​កំពុងធ្វើកា​រងារ​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ ក្នុងការ​ផ្ទៀងផ្ទាត់​ទិន្នន័យ សំដៅ​ចុះ​បញ្ជី គូស​ផែនទី និង​បញ្ចូល​ទិន្ន​ន័យ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​គ្រប់គ្រង​តាមបែប​ទំនើប​ដោយ​ប្រើ​ដ្រូន​។​ ​កាលពី​ថ្ងៃទី​ ៣០ ខែមករា ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ…

​សៀមរាបៈ ក្រសួងបរិស្ថានកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​​នរោត្តម​ «​ភ្នំ​គូលែន​» ​សំដៅ​លើក​កម្ពស់​ជីវភាព​សហគម​ន៍​មូល​​ដ្ឋា​ន ការអភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​វប្បធម៌​ប្រពៃណី ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជា​ពល​​រដ្ឋ​កម្ពុជា​គ្រប់​ជំនាន់​។​ ​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹក​​នាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែង​យល់​ពី​សក្តានុពល ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ដើម្បី​អភិ​វ​​ឌ្ឍ​ន៍ គោលដៅ​កម្សាន្ត​បៃតង នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​​នរោត្តម​ «​ភ្នំ​គូលែន​»​។​ ​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិ​ស្ថាន​។ លោក​បាន​ចុះ​ពិនិត្យ​លើ​គោលដៅ​សំខាន់​មួយចំនួន​រួមមាន​៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ…

​ត្បូងឃ្មុំៈ ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ឆ្នាំនេះ ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នៅ​បឹង​ត្រពាំង​ក្រម មាន​អ្នកចូលរួម​សរុប​ជិត​ ១០ ​​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ មានការ​កើនឡើង​អ្នកចូលរួម​ប្រមាណ​ ៥២,២៤​ ភាគរយ​។​ ​លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​នៅ​ថ្ងៃទី ​១៨ ខែកុម្ភៈ​ថា ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នៅ​បឹង​ត្រពាំង​ក្រម​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ មានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​ភ្ញៀវ​ចូលរួម​សរុប​ប្រមាណ​៩៨…

ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨ នឹង​រៀបចំឡើង​រយៈពេល​២​ថ្ងៃ ពោលគឺ​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី ​១៨ ខែមីនា ឆ្នាំ ​២០២៤ ខាងមុខនេះ ដោយ​នឹងមាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​កម្សាន្ត​ជាច្រើន ខណៈ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តសៀមរាប​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំនេះ​។​ លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨​នេះ គ្រោង​នឹង​រៀបចំ សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា ទស្សនីយភាព​សិល្បៈ ការតាំងពិព័រណ៍ ការប្រណាំង​កង់…

​កម្ពុជា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ធ្វើឱ្យ​សន្ដិសុខ​ស្បៀង​អាហារ​ពិភពលោក​មាន​លំនឹង ខណៈ​ផលប៉ះពាល់​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​ ​១៩​​ នៅ​បន្ត​កើតមាន​ហើយ​ពិសេស​ជាងនេះទៀត​នោះ​គឺ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​រវាង​អ៊ី​ស្រា​អែល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។​ ​ភាពមិនប្រាកដប្រជា​នៃ​ជំងឺ​រា​ត​ត្បា​ត និង​អ​សុវត្ថិភាព​ពី​សង្គ្រាម​នេះ​បានធ្វើឱ្យ​ប្រទេស​នានា​គិត​គូរ​ពី​សន្ដិសុខ​ស្បៀង​នៅក្នុង​ប្រទេស​របស់ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​ជាជាង​ការនាំចេញ​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​​ ២០២៣ ប្រទេស​ឥណ្ឌា​បានប្រកាស​ផ្អាក​នាំចេញ​អង្ករ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​រក្សា​សន្ដិសុខ​ស្បៀង​នៅក្នុង​ប្រទេស​របស់ខ្លួន​។​ ​ចំណែក​កម្ពុជា​វិញ​មិន​ត្រឹមតែ​អាច​ផលិត​បាន​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​ក្នុងស្រុក​នោះទេ​ថែមទាំង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​ដើម្បី​ចូល​​រួមចំណែក​ធ្វើឱ្យ​សន្ដិសុខ​ស្បៀង​ពិភពលោក​មាន​លំនឹង​។​ ​បំពេញតម្រូវការ​ក្នុងស្រុក និង​នាំចេញ​ «​ជាការ​ពិត វិស័យ​កសិកម្ម​កម្ពុជា នៅតែ​បន្ត​រក្សាបាន​នូវ​ភាពរឹងមាំ និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ជាពិសេស ធានាបាន​នូវ​សន្ដិសុខ​ស្បៀង បញ្ចៀស​បាន​នូវ​វិបត្តិ​ស្បៀង​អា​​ហារ និង​កាត់បន្ថយ​បញ្ហា​អតិ​ផរ​ណា នៃ​តម្លៃ​ស្បៀង​ក្នុងប្រទេស​ទោះបី​ក្នុងស្ថានភាព​ដែល​ពិភព​លោក​ជួបប្រទះ​នូវ​វិបត្តិ​ជា​បន្ដ​បន្ទាប់ ដូចជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩…

ក្រុង​បាងកក:បុគ្គលិក​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក ត្រូវបានជូនដំណឹង​​​ឱ្យធ្វើ​ការ​ពី​ផ្ទះ ដើម្បី​ជៀសវាង​ការបំពុល​ខ្យល់​ដែល​បង្ក​គ្រោះថ្នាក់ ខណៈ​​ស្រទាប់​អ័ព្ទ​ដ៏​អាក្រក់​បាន​គ្របដណ្តប់​រាជធានី​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ អាជ្ញាធរ​ក្រុង​បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​និយោជក​ដើម្បី​ជួយ​នយោជិក​​​នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​ប្រមាណ ១១ លាន​នាក់​ជៀសវាង​ការបំពុល ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងអូស​បន្លាយ​​រហូតដល់​ថ្ងៃ​សុក្រ​។​ គេហទំព័រ​ត្រួតពិនិត្យ​ខ្យល់ IQAir បានដាក់​ចំណាត់ថ្នាក់​ទីក្រុង​បាងកក ក្នុងចំណោម​ទីក្រុង​ទាំង ១០ ដែលមាន​ការបំពុល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​ យោងតាម IQAir បានឱ្យដឹងថា កម្រិត​នៃ​ភាគល្អិត PM2.5 ដ៏​គ្រោះថ្នាក់​បំផុត ដែល​ពួកវា​អាច​ចូលទៅក្នុង​ចរន្តឈាម គឺមាន​ច្រើនជាង ១៥​ ដង​នៃ​ការណែនាំ​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​ ​អភិបាលក្រុង​បាងកក…

ក្រុងញូវយ៉ក: យានអវកាស​អាមេរិក​មួយ ដែល​ប៉ុនប៉ង​ចុះចត​នៅឋាន​ព្រះចន្ទ​ នឹងមាន​បំណង​បាញ់​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ឯកជន​លើក​ទី​ពីរ​ក្នុងឆ្នាំនេះ បន្ទាប់ពី​យាន​ទីមួយ​បានបញ្ចប់​ដោយ​ការបរាជ័យ​។​ Intuitive Machines ​ជាក្រុមហ៊ុន​ឈានមុខ​គេនៃ​​បេសកកម្ម «IM-1» នៅ​​Houston សង្ឃឹមថានឹង​ក្លាយទៅជា​អង្គភាព​មិនមែន​រដ្ឋាភិបាល​ដំបូង​គេ​ដែល​សម្រេចបាន​នូវ​ការ​ចុះចត​​​នៅលើ​ឋាន​ព្រះ​ចន្ទ និង​រ៉ូបូត​​អាមេរិក​ដំបូង​គេ​​ ចាប់តាំងពី​បេសកកម្ម​របស់​អា​ប៉ូ​ឡូ​ជាង ៥ ទសវត្សរ៍​មុន​។​ ​យាន Nova-C រាង​ប្រាំបួន​ជ្រុង​​មានឈ្មោះ «Odysseus»គ្រោង​នឹង​បាញ់​បង្ហោះ​នៅលើ​កំពូល​​គ្រាប់​រ៉ុក្កែត SpaceX Falcon 9 ពី​មជ្ឈមណ្ឌល​អវកាស Kennedy…

​ជលផល​ជា​វិស័យ​មួយ ដែលជា​ប្រភព​ផ្តល់នូវ​អាហារូបត្ថម្ភ និង​ប្រាក់ចំណូល​មិនចេះ​អស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​តាំងពី​បរម​បុរាណ​មក ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​លើ​វិស័យ​មួយ​នេះ​សម្រាប់​កម្ពុជា អង្គការ​ស្បៀង និង​កសិកម្ម នៃ​សហប្រជាជាតិ (FAO)​ បាន​គាំទ្រ​លើ​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​ក្នុងការ​ចុះ​មូលដ្ឋាន​ផ្ទាល់​លើ​ប្រធានបទ​ទាក់ទង​វិស័យ​ជលផល​ស្ថិតនៅតាម​បណ្តា​ខេត្ត​តំបន់ឆ្នេរ និង​តំបន់​ទឹកសាប​។ និស្សិត​ដែល​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់ ពួកគេ​បាន​រៀនសូត្រ​ចំណេះ​ដឹង​ថ្មីៗ​ជាច្រើន ដូចជា​ការងារ​ជលផល រដ្ឋបាល ការស្រាវជ្រាវ ព្រមទាំង​បាន​ប្រមូលបាន​ទិន្ន​ន័យ​សម្រាប់​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យា​សាស្ត្រ​ជលផល ដើម្បី​បង្កើន​ប្រ​​សិទ្ធ​ភាព​ក្នុងការ​គ្រប់គ្រង​ជលផល តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអប់រំ និង​ការសិក្សា​ស្រាវជ្រាវ​។​ ​ក្នុងពេល​សម្រាក​អាហារសម្រន់ បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ខ្លួន នៅ​សណ្ឋាគារ​សាន់វេ​កាលពី​ថ្ងៃទី​…