ក្មេងស្រីសិស្សសាលាពីរនាក់ កំពុងបណ្តើរកង់កាត់ទឹកស្រែ នៅពេលវិលត្រឡប់មកពីសាលារៀនទៅផ្ទះវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្មេងៗជាច្រើននៅជនបទ ដែលមានភាពមមាញឹក ក្នុងការងារកសិកម្មស្រាប់នោះ មិនមានភាពងាយស្រួលក្នុងការទៅសាលារៀន ដូចកូនក្មេងនៅទីក្រុងនោះទេ ដោយសារសាលារៀននៅឆ្ងាយ ឬផ្លូវត្រូវទឹកលិច...។ រូបថត ហេង ជីវ័ន