ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​សៅ​រ៍ទី ៥ ​ខែមិថុនា នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន ៥៣៨ នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន ៥៣៤ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ១០ នាក់​។​

ក្រសួង​បញ្ជាក់ថា ក្នុងចំណោម​រកឃើញ​អ្នក​ឆ្លង​ថ្មី ៥៣៨ នាក់ ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍ ៥០៩ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ២៩ នាក់​។

ក្រសួង​សុខាភិបាល​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ចំនួន ៣៣ ៦១៣ នាក់ ជាសះស្បើយ​ចំនួន ២៦ ០៧៨ នាក់ និង​អ្នកស្លាប់​ ដោយសារ​ជំងឺ​កាច​សាហាវ​នេះ​កើន​ដល់ ២៥២ ​នាក់​ហើយ​៕