បាត់ដំបងៈ​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង ​បាន​ដុត​កម្ទេ​ចសាច់​ខូច​គុណ​ភាព​​​​ជិត ​២ តោនដែល​ឈ្មួញ​បាន​នាំចូល​ពីប្រទេស​ថៃ​ តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​ ​កំរៀង ហើយ​ជន​ល្មើស​ត្រូវ​បាន​ឃាត់​ខ្លួន។ នេះ​បើតា​មអ​គ្គនាយ​​កដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​​បង្ក្រាប​ការក្លែង​បន្លំ​ (​ក.ប.ប.)​ នៃ​ក្រសួង​ពាណិជ្ជកម្ម។

​ក.ប.ប. បាន​បញ្ជាក់​លើ​​​ហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី​ ១៩ ខែ​មិថុនា​ថា​៖ «សាច់​មាន់ ស្លាប​មាន់ ​សាច់​ជ្រូកគ្រឿងក្នុង​ជ្រូក​ និង ​ប្រហិត​​ចម្រុះខូច​គុណ​ភាព​ប្រមាណ​ជិត ​២ តោ​ន ​ដែល​នាំចូលពី​បរទេ​សត្រូវបាន​សមត្ថ​កិច្ច​ចម្រុះ​​ចាប់ដុត

កម្ទេច​ចោល»​។

ហ្វេស​ប៊ុក​ដដែល​ឱ្យដឹង​ថា​ កាល​ពី​ថ្ងៃទី​១៩ មិថុនា​ កម្លាំង​ជំនាញ​របស់​សាខា ​(ក.ប.ប​.) ខេត្ត​បាត់ដំ​បង បាន​សហ​ការជាមួយ​កម្លាំង​នៃអធិកា​រដ្ឋាន​នគរបាលនិ​ងអាជ្ញាធ​រស្រុក ​កំរៀ​ង បា​នចុះត្រួត​ពិនិត្យ​សាច់​ទាំង​នេះ​​សរុបចំនួន​ ១ ៩០០​ គីឡូក្រា​មដែ​ល​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ចា​ប់បាន​ កាល​ពីយប់​ថ្ងៃទី​១៨ ខែ​មិថុនា។

ប្រភ​ព​ដដែល​បញ្ជាក់​ថា ក្រោ​យការ​ត្រួតពិ​និត្យ មន្រ្តី​ជំនាញ (ក.ប.ប.)​ បានស​ន្និដ្ឋាន​ថា ការដឹកជ​ញ្ជូន ​កា​រវេចខ្ចប់​និងសី​តុណ្ហភា​ពទំនិញ​មិនត្រឹម​ត្រូវតា​មល​ក្ខណៈ​បច្ចេក​ទេស​ធ្វើឱ្យ​ទំនិញ​ដែល​ជា​សាច់ស្រស់​ប្រែប្រួ​លខូច​គុណ​ភាពមា​នចម្ល​ងមេរោ​គនិង​​មិន​សម​ស្រប​សម្រាប់​យក​ទៅ​ធ្វើ​ជា​អាហារ​សម្រាប់​មនុស្ស​បរិភោគ​បាន​ឡើយ។​

ហ្វេសប៊ុក​ដដែល​បន្ថែម​ថា៖ ​«ដើម្បី​ការពារ​សុខភាព​ជូ​នប្រជា​ពល​រដ្ឋនិ​ងដោយ​មានការ​ឯក​ភាព​ពីឯកឧត្តម​ព្រះរា​ជអាជ្ញា​អមសាលាដំ​បូង​ខេត្តបាត់​ដំបង ស​មត្ថកិ​ច្ចចម្រុះ​បានធ្វើកា​រដុតកម្ទ​ចចោល​​ទំនិញ​ខូចគុ​ណភាព​​ទាំង​នោះ​នៅរសៀលថ្ងៃ​ខែ និ​ង​ឆ្នាំដដែ​ល (១៩ មិថុនា)»។

លោក​ ហាក់ សុខរិន ប្រធាន​​សាខា(ក.ប.ប.​)ខេត្តបា​ត់ដំបង​ប្រាប់​ភ្នំពេ​ញប៉ុស្តិ៍​នៅ​ថ្ងៃទី​២០ខែមិថុនា​ថា សាច់​ខូច​គុណភាព​ទាំង​នេះ​ត្រូវ​បាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ព្រះរា​ជអាជ្ញា​អមសាលា​ដំបូង​ខេត្តបាត់ដំបង​​ ចេញ​ដីកាឱ្យ​នគរ​បាល​ស្រុក​កំរៀង​ឃាត់​ខ្លួនបណ្តោះ​អា​សន្ន​ដែល​រួមមាន​ អ្នកបើ​កបរ​រថយ​ន្ត​ ព្រូ និង​ម្ចាស់​ទំនិញ​។

លោកថា៖ «ប៉ូលិ​សនៅស្រុក​កំរៀង​ គាត់​ចាប់​បាន។ ម្សិលមិញ​ខាង​ខ្ញុំ​ទៅដុត​កម្ទេច​ចោល​នៅ (ស្រុក)​ កំរៀង​ហ្នឹង​ ១ ៩០០ គីឡូ​ក្រាម»។

លោក​ ហាក់ សុខរិន ​បាន​បន្តថា ទំនិញ​ទាំង​នេះ​មិន​សម​ស្រប​​នឹង​លក្ខខណ្ឌ​នៃ​ការ​ដឹក​ជញ្ជូននិ​ង​អនាម័​យទេហើយ​ពេល​មន្ត្រី​របស់​លោក​ចុះ​ទៅ​ត្រួត​ពិនិត្យ​គឺមានធុំ​ក្លិន​ហើ​យទំ​និញ​នេះក៏មិន​មាន​ឯកសារ​បញ្ជា​ក់ដែរ។ការ​ងារនេះ(ក.ប.ប.​)របស់​លោក​នឹង​បន្ត​​សហការ​ជាមួយ​មន្ត្រី​នគរបាល​និង​ព្រះរាជអាជ្ញា​តុលាការ​​ខេត្ត​ដើម្បី​ស្រាវ​ជ្រាវនិង​បង្រ្កាប​​ទំនិញ​​នាំចូល​ដែល​ខូ​ចគុណ​ភាព​​​គ្រប់​ពេល​ដែលទ​ទួល​​បាន​ព័ត៌​មាន។​

លោកផាន រ​តនា អ្នក​នាំ​ពាក្យអ​យ្យការអម​សាលា​ដំបូង​ខេត្ដបា​ត់ដំបង​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំការ​បញ្ជាក់​បានទេ​កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា​។

កាល​ពី​៧​ ខែមិថុនា​ថ្មីៗ​នេះ ​សមត្ថកិច្ច​អគ្គនា​យក​ដ្ឋាន​​(ក.ប.ប.​)និង​មន្ត្រី​គយ​ចល័ត​ខេត្ត​បាត់​ដំបង​ក៏ធ្លាប់​ស្ទាក់​ចាប់​បាន​និង​ដុត​បំផ្លាញ​​សាច់​ចម្រុះ​ខូច​គុណ​ភាព​ជាង​៥​តោន​ នៅ​​​ច្រកទ្វារ​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង​នេះផង​ដែរ។

ដោយ​ឡែក​កាល​ពី​ថ្ងៃទី១៧​ខែមិថុនា​មន្ត្រីសា​ខា(ក.ប.ប.)ខេត្ត​បន្ទា​យមា​នជ័យបាន​បំផ្លាញស្រា​ថ្នាំតាំង​គួយចំ​នួន ២ ៣១៣​យួរ ស្មើ ២៧ ៧៥៦ដប នៅ​ក្រុង​ប៉ោយ​ប៉ែត ដោយ​សារ​មានក​ម្រិត​ជា​ពុល​ខ្ពស់​​។

អគ្គនា​យកដ្ឋាន​(ក.ប.ប.​)បញ្ជាក់​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ពីថ្ងៃទី​​១៧ ខែមិ​ថុនាថា ​ស្រាថ្នាំ​តាំ​ងគួ​យ​នេះបាន​បណ្តាល​ឱ្យមនុ​ស្សពុ​ល​ស្លាប់​ចំនួន​៧​នាក់ក្នុ​ងនោះ​មា​ន​ជនជា​តិ​ថៃ​ចំនួន​១នាក់​ផង។ករណីនេះ​ដោយ​សារស្រានេះ​​មាន​សារ​ធាតុមេ​តាណុលកម្រិតខ្ព​ស់​រហូត​ដល់១៤​ភាគ​រយ ​។

បើតាម​អគ្គនាយ​កដ្ឋាន​(ក.ប.ប.)​ ស្រាថ្នាំតាំ​ងគួយនេះ​​ល្មើស​នឹង​ច្បាប់​​ស្តីពីកា​រគ្រប់គ្រង​​គុណ​ភាព​សុវ​ត្ថិ​ភា​ពលើ​ផលិ​តផល​ទំនិញ​និង​សេវា​ ត្រង់​មាត្រា១៨ ជំពូកទី​៤ ចែងថា​ត្រូវ​ហាមឃា​ត់​ការធ្វើ​ពា​ណិជ្ជក​ម្មនូវ​ផលិត​ផល​ម្ហូប​អា​ហារ​ដែល​មាន​ស​ភាពប្រែប្រួ​លខូច​គុណភា​ពឬមាន​ជាតិ​ពុ​ល​ឬផ​លិតផ​លនោះ​មិន​ស្រ​បនឹងល​ក្ខណៈវិ​និច្ឆ័យ​គុ​ណភា​ព​ផ្នែ​កអតិ​សុខុម​ជីវសាស្រ្តឬអនា​ម័យ ដែល​កំណត់​តាមប​ទប្ប​ញ្ញត្តិ​នៃក្រ​សួង​ពាក់​ព័ន្ធ​ ។

មាត្រា​៦៣​នៃ​ច្បាប់​ដ​ដែល​ចែ​ងថា​ ជន​ណាដែ​លប្រ​ព្រឹត្ត​ល្មើសនឹ​ងមាត្រា ១៦ ១៧ ១៨ និង ២១ ​នៃ​​ច្បាប់​នេះត្រូ​វផ្តន្ទា​ទោស​ដាក់​ព​ន្ធ​នាគា​រពី១​​ខែដល់១ឆ្នាំ​និងពិន័យ​ជាប្រាក់ពី​៥លាន​រៀលដល់​១០​​លានរៀ​ល​ឬ​ទោ​ស​ណាមួយ​នៃទោ​ស​ទាំង២​៕