ភ្នំពេញៈ មនុស្ស​ចំនួន​ ២០ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារជំងឺ​កូវីដ ១៩ ​និង​រកឃើញ​អ្នកឆ្លង​ថ្មី​ជាង​ ៨០០ នាក់​ ខណៈ​មាន​អ្នកជា​សះស្បើយ​ជិត​ ៨០០ នាក់​ផងដែរ​ នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ២២ ​ខែកក្កដា ​នេះ​បានឱ្យ​ដឹងថា ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​ទៀត ​ចំនួន​ ៨១១ នាក់ ​និង​មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន ​៧៩៨ នាក់។

អ្នក​ដែល​រកឃើញ​ឆ្លង​ជំងឺ​កូវីដ ១៩​ ថ្មី​នេះ មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៥១១ នាក់ ​និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន ​៣០០ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២២ ​ខែ កក្កដា ​ឆ្នាំ ២០២១ ​ប្រទេស​កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ សរុប​រហូត​ដល់ ៧០ ៤១៩​ នាក់។ អ្នកជាសះ​ស្បើយ​សរុប​ចំនួន ​៦២ ៥៧៧​ នាក់​ និង​អ្នកស្លាប់​បាន​កើនឡើង​រហូត​ដល់ ​១ ១៨៨ នាក់៕