កំពតៈអង្គការចៃកា (JICA)រ បស់ប្រទេសជប៉ុន ចាប់ផ្តើមពិភាក្សាសិក្សាលើការអភិវឌ្ឍដើម្បីប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តកំពតឲ្យទៅជាមន្ទីរពេទ្យតំបន់ក្នុងបំណងពង្រីកសេវាសុខាភិបាលឲ្យកាន់តែទៅជិតនឹងប្រជាពលរដ្ឋ។
លោក វិត វឌ្ឍនា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពតប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ ថាអង្គការ JICA របស់ប្រទេសជប៉ុន បានចុះមកពិភាក្សានិងសិក្សាជាមួយនឹងរដ្ឋខេត្តកំពតពីលទ្ធភាពក្នុងការប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តឲ្យទៅជាមន្ទីរពេទ្យតំបន់តាមការស្នើសុំរបស់ក្រសួងសុខាភិបាលទៅរដ្ឋាភិបាលជប៉ុន។
លោកបានបន្តថា ក្រសួងសុខាភិបាលរបស់កម្ពុជាបានស្នើទៅរដ្ឋាភិបាលជប៉ុន ដើម្បីឲ្យអង្គការ JICA ជួយដំឡើងពីមន្ទីរពេទ្យបង្អែកខេត្តឲ្យទៅជាមន្ទីរពេទ្យតំបន់នៅតាមរាជធានី ខេត្ត មួយចំនួនរួមមាន រាជធានីភ្នំពេញកំពងចាម បាត់ដំបង ស្វាយរៀង ព្រៃវែង កំពត និងខេត្តសៀមរាប ៕