The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ចំនួន ​១៩ ​នាក់​បន្ថែម​ទៀត​ខណៈ អ្នកឆ្លង​ថ្មីមាន​ជិត ​៧០០ ​នាក់ ​និង​អ្នក​ជាសះ​ស្បើយ​ថ្មី​មាន​ជិត ​៨០០ នាក់​




រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ចំនួន ​១៩ ​នាក់​បន្ថែម​ទៀត​ខណៈ អ្នកឆ្លង​ថ្មីមាន​ជិត ​៧០០ ​នាក់ ​និង​អ្នក​ជាសះ​ស្បើយ​ថ្មី​មាន​ជិត ​៨០០ នាក់​

Content image - Phnom Penh Post
គ្រូពេទ្យយកសំណាកអាជីវករផ្សារអូឡាំពិកដើម្បីរកមេរោគកូវីដ នៅវិទ្យាល័យទួលស្វាយព្រៃ នាពេលកន្លងមក។ ហុង មិនា

រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ចំនួន ​១៩ ​នាក់​បន្ថែម​ទៀត​ខណៈ អ្នកឆ្លង​ថ្មីមាន​ជិត ​៧០០ ​នាក់ ​និង​អ្នក​ជាសះ​ស្បើយ​ថ្មី​មាន​ជិត ​៨០០ នាក់​

ភ្នំពេញៈ​ មនុស្ស​ចំនួន​ ១៩ នាក់​បន្ថែម​ទៀត ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩​ និង​មាន​​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ​៧០០​ នាក់ ខ​ណៈ​អ្នក​ជា​សះ​ស្បើយ​ជិត​ ៨០០ ​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ២៧​ ខែកក្កដា​នេះ បាន​ឱ្យដឹង​ថា​ ក្រសួងបាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន ​៦៨៥ ​នាក់ និង​មាន​អ្នកជា​សះ​ស្បើយ ចំនួន ​៧៧៥ នាក់។ ការរ​កឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន​ ៤២៣ ​នាក់​ និង​អ្នក​ដំណើរ​ពី​បរ​ទេសចំនួន ​២៦២ ​នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២៧ ​ខែ កក្កដា ​ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន ៧៤​ ៣៨៦ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ​៦៦​ ៧២៥ នាក់​ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ១ ៣២៤​ នាក់៕

អត្ថបទគួរចាប់អារម្មណ៍