The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ចេញ​សារាចរ​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ




រដ្ឋាភិបាល​ចេញ​សារាចរ​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ

Content image - Phnom Penh Post
ស្ត្រីយកម៉ាស​មក​ពាក់​ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​រាជធានី​ភ្នំពេញ។ ហុង មិនា

រដ្ឋាភិបាល​ចេញ​សារាចរ​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ

ភ្នំពេញ៖ ដើម្បី​ធានា​បាន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ និង ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ជាពិសេស ក្នុង​បរិបទដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បណ្តាល​មក​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ចេញ​នូវ​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​នឹង​ទប់​ស្កាត់​ការ​រាលដាល​នេះ​នៅ​ទូទាំង​ប្រទេស​សម្រាប់​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ម៉ោង ២៣និង ៥៩ នាទី​យប់​ថ្ងៃ​ទី ២៩ ខែ​កក្កដា​នេះ​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា។

ជាមួយគ្នានេះ រាជ​រដ្ឋាភិបាល​ដែល​មាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំ​បាច់​ចំនួន ១១ ដែល​ត្រូវ​អនុវត្ត​ជា​បន្ទាន់​ផងដែរ​ក្នុង​យុទ្ធនាការ​នេះ។ នេះ​បើ​យោង​តាម​សារាចរ ស្តីពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ចេញ​ផ្សាយ​នា​យប់​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ព្រម​ទាំង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់ នៅ​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន​ឱ្យ​បាន​ព្រមៗ​ពេល​ជាមួយ​គ្នា និង​ត្រូ​វអនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង នៅ​ក្នុង​ពេល​អនុវត្ត​យុទ្ធនាការ​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «ត្រូវ​ដាក់​ចេញ​នូវ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ២១​យប់ ដល់​ម៉ោង ៣​ព្រឹក សម្រាប់​ភូមិសាស្រ្ត​ទាំង​មូល​ឬ​ផ្នែក​ណាមួយ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស​សម្រាប់​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត និង​ទី​ប្រជុំ​ជន​នានា»។

ជាមួយគ្នានេះដែរ លោក​ក៏​បាន​ឱ្យ​អភិបាល​រាជធានី-ខេត្ត ត្រូវ​រៀប​ចំ​បន្ថែម​នូវ​គោលដៅ​សាធារណៈ​សម្រាប់​ការ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ១៩​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន ដើម្បី​បម្រើ​ឱ្យ​សាធារណជន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍