ភ្នំពេញៈ មនុស្សចំនួន ១១ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ ១៩ ខណៈរកឃើញអ្នកឆ្លងថ្មីជាង ៧០០ នាក់ និងមានអ្នកជាសះស្បើយជិត ៧០០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតចំនួន ៧៦៥ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៩៤។ ចំនួនអ្នករកឃើញឆ្លងថ្មីនេះមានករណីឆ្លងក្នុងសហគមន៍ចំនួន ៤៣៧ នាក់ និងអ្នកដំណើរពីបរទេសចំនួន ៣២៨ នាក់។
សម្រាប់ប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ មានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៧៥ ៩១៧ នាក់ អ្នកជាសះស្បើយចំនួន ៦៨ ៣៨៦ នាក់ និងមានអ្នកស្លាប់បានកើនឡើងដល់ ១ ៣៥០ នាក់៕