មនុស្សចំនួន ១២ នាក់បន្ថែមទៀត បានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ និងបានរកឃើញអ្នកឆ្លងថ្មីបន្ថែមជិត ៦០០ នាក់ ខណៈមានអ្នកជាសះស្បើយជិត ៧០០ នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៤ ខែសីហានេះ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតចំនួន ៥៩៨ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៨២ នាក់។ អ្នកឆ្លងថ្មីនេះ មានករណីឆ្លងសហគមន៍ចំនួន ៤១១ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១៨៧ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៨៤ ៨៦០ នាក់ អ្នកជាសះស្បើយចំនួន ៧៩ ៦៥៤ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១ ៦៦៦ នាក់៕