ភ្នំពេញ៖ មនុស្ស​ចំនួន​ ១៤ នាក់​ទៀត ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​និង​បានរក​ ឃើញ​អ្នកឆ្លង​ថ្មី​បន្ថែម​ទៀត​ជាង​ ៥០០ នាក់ ​ខណៈ​មាន​អ្នក​ជាសះ​ស្បើយ​ជាង​ ៧០០ នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ១៧ ​ខែសីហា​ នេះ​ថា ​មនុស្ស​ចំនួន​ ៥៥៦ នាក់​ ត្រូវ​បានរក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ ​និង​មាន​អ្នក​ជាសះ​ស្បើយ​បន្ថែម​ទៀត​ចំនួន​ ៧១៦ នាក់។ ករណី​រកឃើញ​ឆ្លង​ថ្មី​នេះ ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​ ៣៨៩ នាក់ ​និង​អ្នក​ដំណើរ​មកពី​បរទេស​ចំនួន​ ១៦៧ នាក់។

សម្រាប់​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ ​ខែ សីហា ​ឆ្នាំ ២០២១ ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ សរុប​ចំនួន​ ៨៦ ៥៩៧​ នាក់​ អ្នកជា​សះស្បើយ​សរុប​ចំនួន​ ៨១ ៩១៨ នាក់ ​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩​ បានកើន​ឡើង​ដល់​ ១ ៧១៨ នាក់​៕