ភ្នំពេញ៖ មនុស្សជាង ៥០០ នាក់ទៀត ត្រូវបានរកឃើញឆ្លងវីរុសកូវីដ ១៩ ខណៈមានអ្នកជាសះស្បើយពីជំងឺនេះ ជាង ៦០០ នាក់ និងអ្នកស្លាប់បន្ថែមចំនួន ១៧ នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃនេះ។
សេចក្តីប្រកាសរបស់ក្រសួងសុខភិបាល នាថ្ងៃទី ១៩ ខែសីហា បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន ៥៣៣ នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ៦៣២ នាក់។ ករណីរកឃើញមានអ្នកឆ្លងនេះ មានឆ្លងក្នុងសហគមន៍ ចំនួន ៣៨៨ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១៤៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសបានកើនឡើងដល់ ៨៧ ៧២៣ នាក់ អ្នកជាសះស្បើយចំនួន ៨៣ ២៩៨ នាក់ និងមានអ្នកស្លាប់សរុបបានកើនឡើងដល់ ១ ៧៤៧ នាក់៕