កំពង់ចាមៈ កន្ធាយ​យក្ស​អាស៊ី​ញី​មួយ​ក្បាល​ទម្ងន់​ជិត​ ៣៤ ​គីឡូក្រាម ត្រូវបាន​អ្នកភូមិ​ចាប់បាន​នៅក្នុង​បឹងស្នាយ ស្ថិតក្នុង​ភូមិ​តាណេង​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​កាលពី​ថ្ងៃទី​ ១៩ ​ខែសីហា និង​បាន​យកទៅ​ប្រគល់ជូន​មន្ត្រីជលផល​ដើម្បី​អភិរក្ស​។

គេហទំព័រ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​បាន​ដកស្រង់​សំដី​លោក អ៊ុក ណារិន នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ចាម​នៅថ្ងៃនេះ​ថា សត្វ​កន្ធាយ​នេះ គឺជា​ប្រភេទ​កន្ធាយ​ដែល​គេ​ហៅ​ឈ្មោះថា កន្ធាយ​ពូជ​អាស៊ី (CartilagineaAsiaticsoft-shellturtle) ហើយ​ជាស​ត្វ​កម្រ​ និង​ជិត​ផុត​ពូជ​។

កន្ធាយ​នេះ​មិន​ងាយ​មាន​អាយុកាល​បាន​ធំ​ប៉ុណ្ណឹង​ឡើយ​។

លោក​ត្រូវបាន​ស្រង់​សំដី​ថា ក្រោយពី​ចាប់បាន​កន្ធាយ​យក្ស​នេះ អ្នកភូមិ​នេសាទ​ក៏បាន​យក​វា​មក​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ជលផល​ហើយ​លោក​នឹង​នាំយកទៅ​ប្រគល់ជូន​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ដើម្បី​ប្រលែង​នៅ​តំបន់​ដែលមាន​សុវត្ថិភាព និង​អភិរក្ស​បន្តទៀត ដើម្បី​កុំឱ្យ​ពូជ​សត្វ​ដ៏កម្រ​នេះ​រង​ការផុត​ពូជ​៕

វីដេអូ៖