ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួនជាង ៤០០ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួនជាង ៣០០ នាក់ ខណៈអ្នកដែលបានស្លាប់ដោយសារជំងឺនេះមានចំនួន ១១ នាក់បន្ថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានឱ្យដឹងថា មនុស្សចំនួន ៤៣៨ នាក់ទៀត បានរកឃើញមានវិជ្ជមានកូវីដ ១៩ និងមានអ្នកជាសះស្បើយបន្ថែមចំនួន ៣៤៥ នាក់ផងដែរ។ អ្នកដែលបានឆ្លងថ្មីទៀតនេះ ត្រូវបានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន ៣២៣ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១១៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ៩២ ២០៨ នាក់ អ្នកជាសះស្បើយចំនួន ៨៨ ១១៩ នាក់ និងអ្នកស្លាប់សរុបបានកើនឡើងរហូតដល់ ១ ៨៨១ នាក់៕