ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហាររយៈពេល ៧ ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ បំប្លែងថ្មីដែលតា (Delta) ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា។
អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ១០ ខែកញ្ញាថា៖ « ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមជាមួយរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បំប្លែងថ្មី (Delta) អាជ្ញាធរជាតិព្រះវិហារ សូមផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ជាបន្តរយៈពេល ៧ ថ្ងៃ»។
សេចក្តីជូនដំណឹងបញ្ជាក់ថា ការហាមឃាត់ការធ្វើដំណើរក្នុងរមណីយដ្ឋាននេះ ត្រូវបានលើកលែងចំពោះមន្ត្រីរាជការ បុគ្គលិកកិច្ចសន្យា កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន៕