ភ្នំពេញៈ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសពីការបង្កើតក្រុមអ្នកនាំពាក្យ ដែលមានប្រធានមួយរូប អនុប្រធានមួយរូប និងមានសមាជិកម្នាក់ សម្រាប់ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យ គ.ជ.ប មានគ្នា ៣នាក់ ដើម្បីឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្រុមនេះមានលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាប្រធាន លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង ជាអនុប្រធាន និងលោក ខន កែវមនោ ទីប្រក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាសមាជិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បង្ហាញថា អ្នកសារព័ត៌មានអាចធ្វើការទាក់ទងទៅអ្នកនាំពាក្យ គ.ជ.ប ទាំង ៣រូប បានតាមរយៈលេខទូរស័ព្ទ ០១២ ៩៥៩ ៦៦៦ ដែលជាលេខរបស់លោក ហង្ស ពុទ្ធា មានតួនាទីជាប្រធានក្រុមអ្នកនាំពាក្យគ.ជ.ប។ លេខ ០៩២ ១០៥ ៥៥៦ ជាលេខរបស់លោក សោម សូរីដា មានតួនាទីជាអនុប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប និងលេខ ០១២ ៨៥៥ ០១៨ ជាលេខរបស់លោក ខន កែវមនោ ជាសមាជិកក្រុមអ្នកនាំពាក្យ គ.ជ.ប៕
វីដេអូ៖