ភ្នំពេញៈ តំណាងក្រសួងក្រសួងការងារ តំណាងសហជីព និងតំណាងនិយោជក បានចាប់ផ្ដើមប្រជុំ នៅថ្ងៃទី ១៤ កញ្ញានេះ ដើម្បីពិភាក្សាចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ ២០២២ នៅក្នុងវិស័យកាត់ដេរ។
ទោះបី មានការខ្វែងគំនិតគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្ត្រឡើងវិញជាថ្មី ដោយផ្អែកលើកត្តា សង្គម និងសេដ្ឋកិច្ច ដោយហេតុវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ក៏ដោយ ក៏តំណាងសហជីពទាំង ១៧ នៅតែរក្សាតួលេខដែលបានឯកភាពរួមគ្នាចំនួន ២២,២ ដុល្លាអាមេរិក ឬ ១១,៦ ភាគរយ សម្រាប់ការចរចា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគម GMAC បានលើកឡើងថា វិបត្តិនាពេលបច្ចុប្បន្ននេះ គឺវាច្បាស់ណាស់សម្រាប់គ្រប់ភាគី ហើយវាសំខាន់ណាស់ក្នុងការគ្រប់គ្រងការរំពឹងទុក ជាពិសេសគឺភាគីខាងសហជីព៕