ភ្នំពេញៈ លោកនាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​អតិថិ​ជន​ដែលរ​ងគ្រោះ​ដោយការ​ដាក់ទុ​ន​វិនិ​យោគ​ជាមួ​យ​ក្រុមហ៊ុន Gold FX (GOLDFX INVESTMENT CO., LTD.) ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលារ​ដើម្បី​ស្វែងរក​យុត្តិ​ធម៌​ក្នុង​ករណី​ភាគី​ទាំង​២​មិន​មាន​ដំណោះ​ស្រាយ​ស្រុះ​ស្រួល​គ្នា​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​ឆ្លើយតប​ទៅនឹងសារ​របស់ ហ្វេ​ស​ប៊ុក ឈ្មោះ លីន លីន នៅ​ថ្ងៃទី ១៥​ ខែ កញ្ញា ឆ្នាំ​ ២០២១​ ថា៖ «ដោយ​សារតែ​បងប្អូន​បាន​ចូលមក​និយាយ​ប្រាប់​ខ្ញុំ​ច្រើន​ដង​ហើយ ដែល​ល្មម​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​តបដោ​យ​ខ្លឹម​សារ​ថា សូម​បង​ប្អូន​បន្ត​សម្រុះ​សម្រួល​គ្នា ព្រោះ​បងប្អូន​ស្ម័គ្រ​ចិត្ត​រកស៊ី​ជាមួយ​គ្នា ក្នុងករណី​រក​ការស្រុះ​ស្រួល​មិនបានសុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាកា​រ»។

ហ្វេ​ស​ប៊ុក ឈ្មោះ លីន លីន បាន​សរសេរ​រៀប​រាប់​ថា មកទ​ល់ពេលនេះ ​ជនរ​ងគ្រោះ​ប្រមាណ​ជាង ៤០០ នាក់ ​ដែល​បាន​ដាក់​ប្រាក់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ហ្គោល​អេ​ហ្វ​អិ​កស៍​អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO.,LTD) នៅ​មិន​ទាន់​បានទ​ទួល​ដំណោះស្រា​យ​សំណង​ប្រាក់​ដើម​សមស្រប​ពី​ក្រុមហ៊ុន​ខាង​លើនេះនៅ​ឡើយ​ទេ។​

ហ្វេ​ស​​ប៊ុក​នេះ​បន្តថា ក្នុង​រយៈពេ​ល​ជាង ៦ ​ខែមកនេះ ​បន្ទាប់ពី​ក្រុមហ៊ុន​បានធ្វើ​ឱ្យ​បាត់បង់​ថវិកា​របស់​អតិ​ថិជន​ក្នុងការ​វិនិយោគ ក្រុមហ៊ុន​ក៏បាន​ដាក់​ចេញ​នូវ​ឱសាន​វាទ ៣​០ ថ្ងៃ (នៃ​ថ្ងៃ​ធ្វើការ) ដើម្បី​ហៅ​វិនិយោ​គិន​ទាំង​អស់​ឱ្យមក​ទទួល​យក​សំណង ៣០ ​ភាគរយ ​(សាម​សិប​ភាគរ​យ) នៃ​ប្រា​ក់​ដើម​សរុប ដែល​ក្រុមហ៊ុន​បានកំណត់​ជា​ឯកតោភា​គី​។

ហ្វេ​​ស​ប៊ុក​ដដែល​​បន្តថា ករណី​ការដោះ​ស្រាយ​ជូនសំណង​៣០ភា​គរយនៃ​ប្រាក់​ដើម​សរុបនេះគឺ​ក្រុមហ៊ុន​មិនបា​ន​គោរព​តាម​ការ​ណែនាំ​របស់ ន.ម.ក ដែល​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន GoldFX ត្រូវ​ដោះ​ស្រាយ​ទូទាត់​ប្រាក់​វិនិយោគ​ឱ្យ​អតិថិ​ជន​ទាំង​អស់​វិញ​ជាបន្ទា​ន់ ដូច​ក្នុង​សេចក្តីប្រ​កាស​ព័ត៌មាន​លេខ ០១៨/២១ ន.ម.ក/ស.ប្រ.ព ចុះ​ថ្ងៃទី ១៦ ​ខែ កក្កដា ​ឆ្នាំ ​២០២១។

ហ្វេ​ស​ប៊ុក​នេះ​សរសេ​រថា៖ «ប​ច្ចុប្បន្ននេះ ក្រុមហ៊ុ​ន​បាន​ចប់​ឱសានវាទ​ក្នុងការ​កំណត់ ៣០ ថ្ងៃហើយ ប៉ុន្តែ​ក្រុម​ហ៊ុន​នៅតែ​បន្ត​ហៅ​វិនិយោ​គិន​ឱ្យមក​យក​សំណង​៣០​ភាគរ​យនៃ​ប្រាក់​ដើម​សរុប​បន្តទៀត។ប៉ុន្តែជ​នរងគ្រោះមិ​ន​ព្រម​ទទួល​យក​សំណង​នេះ​ជាដាច់​ខាត»។

លោក ធូ ពន្លឺ តំណាង​ស្រប​ច្បាប់​ឱ្យ​ក្រុម ១៨៦ ដែលជា​ក្រុម​ទើបតែ​បង្កើត​ថ្មី ដើម្បី​ទាម​ទា​រជាមួយ​ក្រុម​ហ៊ុន Gold FX ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ​ខែក​ញ្ញាថា ក្រុម​នេះបាន​ដាក់​ពាក្យប​ណ្តឹង​ទៅនិយ​តករ​រួចរាល់​ហើយ។ ប៉ុន្តែអ្វីដែល​លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើ​កឡើង​នេះគឺជា​រឿងក្តៅ និងកំពុង​តែ​តាមដាន​យ៉ាង​យកចិ​ត្តទុកដាក់​ ដោយ​រង់ចាំ​មើល​ដំណោះ​ស្រាយរ​បស់​ក្រុមហ៊ុន​ជូន​ដល់​ជនរង​គ្រោះ វា​ល្អប្រសើ​រ​ជាង​បច្ចុប្ប​ន្ននេះ​បែបណា។

លោក​បន្តថា ចំ​ពោះ​ពាក្យ​ពេ​ចន៍ដែ​លលោក​នាយក​រដ្ឋមន្ត្រីបាន​លើកឡើងថា ប្រសិន​បើការ​សម្រប​សម្រួល​ណាមួយ​មិន​​រលូន​នោះ ឱ្យ​ខាង​ក្រុម​របស់​លោក​ប្តឹងទៅ​តុលាការ​នេះ ប្រហែលជាមិនអាច​នោះទេ ព្រោះ​វា​ត្រូវការ​ចំណាយ​ពេល​យូរ។ ដូច្នេះបា​នជា​ក្រុម​របស់​លោកស្វែងរក​អន្តរា​គមន៍​គ្រប់​ច្រកល្ហកកុំឱ្យ​រង់ចាំ​យូរព្រោះថា​ក្រុម​របស់លោក​រង់ចាំ​អស់​ពេល​ជិត​កន្លះឆ្នាំ​​មក​ហើយ។ ទោះជា​យ៉ាង​ណា ជម្រើស​ចុងក្រោយ អាច​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុល​ការ។

លោក​​បន្តថា ដំណោះ​ស្រាយ​របស់​ក្រុម​ហ៊ុន មាន​ត្រឹមតែ ៣០ ភាគរ​យប៉ុណ្ណោះ ប៉ុន្តែក្រុម​របស់លោ​ក គឺ​ចង់បាន ​១០០ ភា​គរយមកវិញ​ ដោយមិន​ចង់បាន​ប្រាក់ចំណេ​ញ​នោះទេ។ជាមួយ​គ្នានេះ​ក៏មាន​ជនរងគ្រោះ​មួយចំនួ​នទៀត​ក៏បាន​ទទួល​សំណង​នេះ រួច​ហើយ ប៉ុន្តែ​ទទួល​យក​ទាំង​ការបង្ខំ​ចិត្ត ដោយ​សារ​កត្តា​ជីវភាព និង​ព្រួយ​បារម្ភ​ដល់ថ្ងៃ​ឱសា​នវាទ។

លោក​ថ្លែងថា៖«ចំពោះ​អ្នក​ដែល​មិនទាន់​ទទួល​បាន​សំណង​នៅសល់​ប្រមាណ​ជាង ៦០០ នាក់​ទៀត ខ្ញុំ​មិនទាន់​ច្បាស់​ទេ ប៉ុន្តែអ្នក​ដែល​ចងក្រង​ស្រប​ច្បាប់មាន​ជាង ​៣០០​ នាក់។ ក្រៅពីនេះក៏​គេ​បាន​ប្តឹងទៅ​និយតករ​កម្ពុជាដោយ​ឯក​ជនដែរ​ហើយ​អ្នក​ដែ​លជា​ជនរង​គ្រោះ​ទាំង​អស់​មាន​ចំនួន ៤ ០០០​ នាក់»។

លោក ហឿន ទិ​ត្យ ដែល​ជា​ជនរង​គ្រោះនិង​ជា​តំណាង​អតិថិជ​ន​ផ្សេង​ទៀត បាន​ប្រាប់ ភ្នំ​ពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ខែកញ្ញាថា​ លោកបាន​ដ​កខ្លួននិង​ទទួលយក​សំណង​ពី​ក្រុមហ៊ុនប្រមា​ណ ៣០​ភាគរយរួចហើ​យ បើទោះបី​លោកមិន​ពេញ​ចិត្ត​នូវ​ចំនួន​នេះក៏ដោយ ព្រោះ​វា​អត់​មាន​ជម្រើស​អ្វី​ផ្សេង​ ។

លោក​បាន​បន្តថា ក្រុមហ៊ុន​បាន​ដាក់​កំហិត​ត ៣០ ថ្ងៃ ហើយ​ទាំង​លោកនិង​ពលរដ្ឋមានការ​ភ័យខ្លាច​មិនបាន​លុយ​មកវិញ ក៏​ចេះតែ​ទៅ​ទទួល​យក​ទៅ។ សំណង​ ៣០ ភា​គរយនេះ គឺ​លោក​ទទួល​បាន​ប្រាក់ តែ ២៤ ០០០ ដុល្លារប៉ុណ្ណោះ ដោយ​លោកដាក់​វិនិ​យោគ​ជាមួ​យ​ក្រុមហ៊ុន​ចំនួន​ ៨ ម៉ឺន​ដុល្លារ​អា​មេរិក។

លោ​ក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ចង់​វែងឆ្ងាយ ហើយ​គិតថា មិន​ឈ្នះ​គេ ក៏​សម្រេច​ចិត្ត​ដក​លុយ​ទៅ ៣០ ភាគរយដោយ​ខ្ញុំ​ផ្តិត​មេដៃ ឈប់​ពាក់​ព័ន្ធ​នឹង​តវ៉ាអី​ទេ។ ខ្ញុំ​បាន ៣០ ​ភាគ​រយនេះ គ្រាន់តែ​សង​ទៅ​ធនាគារ​វិញ មិន​គ្រប់​នោះទេ»។

បើតាម លោក ហឿន ទិ​ត្យ ជនរង​គ្រោះ​ពី​ក្រុមហ៊ុន Gold FX នេះ ប្រមាណ ៥០ ​ភាគរ​យ ដែល​បាន​យល់​ព្រម​ទទួល​នូវ​សំណង​ដែល​ក្រុមហ៊ុន​ផ្តល់​ឱ្យ ​ខណៈ​ផ្សេង​ទៀត​ក៏​នៅតែ​បន្ត​តវ៉ាដើម្បី​ទទួល​សំណង​យ៉ាងហោ​ចណាស់​​ក៏​ក្បែរ ១០០ ​ភាគរយ ឬ ១០០ ភាគរ​យមកវិញ​ដែរ​។

ភ្នំពេញ​ ប៉ុស្តិ៍ បាន​ទាក់​ទងទៅ​លោក ​ឈៀង គ្រី​ស្តុ​ហ្វ មន្ត្រី​ទំនាក់​ទំនង​អតិថិ​ជន​របស់ក្រុមហ៊ុន Gold FX ប៉ុន្តែលោក​បដិសេធ​​ធ្វើអត្ថា​ធិប្បា​យ​​ ដោយ​ឱ្យ​ភ្នាក់ងារ​ភ្នំពេញ​ប៉ុស្តិ៍​ចុះទៅ​ដល់​ក្រុមហ៊ុ​ន ទើ​បអាច​ឆ្លើយ​សំណួរ​របស់​អ្នកសា​រព័ត៌​មានបា​ន ។

ទោះជា​យ៉ាង​ណា ភ្លាម​ៗក្រោយ​ពីលោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​​ជនរង​គ្រោះ​ប្តឹង​ទៅកាន់​តុលាការបើ​មិន​ពេញ​ចិត្ត​ដំណោះ​ស្រាយ​នោះ ស្រាប់តែ​នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុ​ន Gold FX បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដោយកំ​ណត់​កាល​បរិច្ឆេទ​បិទ​បញ្ចប់​ការ​ធ្វើ​ដំណោះស្រាយ​សាច់ប្រាក់​ជូន​អតិថិ​ជន​ទាំង​អស់​ត្រឹម​ថ្ងៃទី ២៦​ខែ តុលា ​ឆ្នាំ ២​០២១​។

សេចក្តីជូន​ដំណឹង​​នេះ​បន្តថា ការបិទ​បញ្ចប់​ដំណោះស្រាយ​សាច់ប្រាក់​នេះ ដើម្បី​បន្ត​ជំរុញ​ឱ្យបាន​ឆាប់រហ័ស​បន្ថែមទៀត​ក្នុង​នីតិវិធី​នៃ​បណ្ដឹង​ដែលមាន​ស្រាប់​តាម​ច្បាប់​ក្នុង​គោលបំ​ណង​ទាមទារ​ប្រាក់​ដែល​បាន​បាត់បង់​មកវិ​ញ និង​ចាប់​ជនបង្ក​ជា​ជនបរទេស បក្ខពួក​ជា​ជនបរទេ​ស​ដទៃទៀត​ម​កផ្តន្ទា​ទោស​តាម​នីតិវិ​ធី​ច្បាប់​ជា​ធរមាន​។

សេចក្តី​ជូនដំ​ណឹង​ដដែល​បញ្ជាក់​ទៀតថា ការសម្រេច​បិទ​បញ្ចប់​ដំណោះ​ស្រាយ​សាច់ប្រាក់​នេះ គឺជា​កិច្ច​ឆ្លើយ​តប​ចំពោះ​អតិ​ថិជន​យ៉ាង​ច្រើន​លើស​លប់​ដែល​តែងតែ​បាន​ផ្ដល់​ការចូលរួម​យ៉ាងសកម្ម​ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា ក្នុង​កិច្ច​រក​ដំណោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ដាក់ចេញ​កន្លងមក​ហើយ​នៅតែ​រង់ចាំនូវ​ដំណោះ​ស្រាយ​ជា​ផ្លូវច្បាប់​ស្របតាម​ការប្រ​កាស​ជូន​ដំណឹង​កន្លង​មករប​ស់ក្រុម​ហ៊ុន៕

វីដេអូ៖