The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​លោក ​ឃួង​ ស្រេង យកចិត្តទុកដាក់​ទៅលើ​កម្មករ​ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ដែល​ពួកគាត់​ត្រូវមាន​អាទិភាព​ទទួល​ការចាក់​ដូ​ស​ជំរុញ​




លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​លោក ​ឃួង​ ស្រេង យកចិត្តទុកដាក់​ទៅលើ​កម្មករ​ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ដែល​ពួកគាត់​ត្រូវមាន​អាទិភាព​ទទួល​ការចាក់​ដូ​ស​ជំរុញ​

Content image - Phnom Penh Post
បុរសម្នាក់ដឹកសម្លៀកបំពាក់លក់តាមរ៊ឺម៉កម៉ូតូ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី ២៨ កក្កដា។ ហេង ជីវ័ន

លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​លោក ​ឃួង​ ស្រេង យកចិត្តទុកដាក់​ទៅលើ​កម្មករ​ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ដែល​ពួកគាត់​ត្រូវមាន​អាទិភាព​ទទួល​ការចាក់​ដូ​ស​ជំរុញ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ​ឃួ​ង ស្រេង ត្រូវ​យកចិត្តទុកដាក់​ទៅលើ​កម្មករ​ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ដែល​ពួកគាត់​ត្រូវមាន​អាទិភាព​ក្នុង​ការទទួល​បានការ​ចាក់​ដូ​ស​ជំរុញ​នេះ​។​

​លោក​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញាថា៖ «​ដូ​ស​ទី​៣ ​ត្រូវតែ​ជា​ដូ​ស​ផ្តល់​អាទិភាព​សម្រាប់​អ្នក​ដែលមាន​ហានិភ័យ​ដែល​អាច​ឆ្លង​ និង​ចម្លង​ឱ្យ​អ្នកដទៃ​។ និយាយ​រួម​យើង​មិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​ទេ​ហើយ​យើង​ក៏​មិន​រវល់​ច្រើន​ដែរ ដោយសារ​យើង​ចាក់​តែម្តង​ប៉ុណ្ណោះ​»​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​លទ្ធកម្ម​វ៉ាក់សាំង​បង្ការ​កូ​វីដ ​១៩​ សម្របសម្រួល​ទទួល​ជា​ជំនួយ​ ឬ​ទិញ​បន្ថែម​ ដើម្បី​បង្គ្រប់​នូវ​តម្រូវការ​យុទ្ធនាការ​ទាំង ២ គឺ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ​ ៦ ​ឆ្នាំ​ ដល់​ក្រោម ​១២​ ឆ្នាំ និង​ដូ​ស​ជំរុញ​ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​។​

​លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «​ត្រូវ​ធ្វើការ​ពិនិត្យមើល​នូវ​តម្រូវការ​វ៉ាក់សាំង​របស់​យើង​។ បើ​ចាក់​អស់​ ១៣ ​លាន​ដូ​ស យើង​ត្រូវតែមាន​ថែម​ ១៣​ លាន ហើយ​យើង​ក៏​ត្រៀម​សម្រាប់​ការខូចខាត​ផងដែរ​»​។​

​លោក ហ៊ុន សែន ​ថា វ៉ាក់សាំង​ជា​មរតក​រួម​របស់​ប្រទេសជាតិ ជាពិសេស​គឺជា​មរតក​ដ៏​មានតម្លៃ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មរតក​រួម​របស់​ប្រទេសជាតិ​។​

​លោក​មានប្រសាសន៍ថា៖ «​ប្រសិនបើ​យើង​សម្រេចបាន​ការចាក់​វ៉ាក់សាំង​នេះ​រួច នៅក្នុង​ដំណាក់​នេះ យើង​អាច​ទៅ​ផុត​សិង្ហ​បុរី លើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ដល់​កុមារ ខណៈ​ប្រទេស​សិង្ហ​បុរី នឹង​ចាក់​នៅ​ចុងឆ្នាំ​នេះ​។ នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន យើង​អាច​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មាន​អាយុ​៦​ឆ្នាំ ដល់​អាយុ​ ១២​ ឆ្នាំ មុនគេ​»​។​

​នាពេលនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ទាក់ទង​សិស្សានុសិស្ស​ដែល​បាត់​កាត​ចាក់​វ៉ាក់សាំង​ដែរ ដោយ​លោក​បាន​ស្នើឱ្យ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យមើល​ករណី​ដោយ​សម្រួល​ឱ្យ​សិស្សានុសិស្ស​ដែល​បាត់​កាត​ចាក់​វ៉ាក់សាំង​បាន​ចូល​សិក្សា​ធម្មតា​៕​

អត្ថបទគួរចាប់អារម្មណ៍