ភ្នំពេញៈ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីអាយុ១៨ ឆ្នាំឡើងទៅមានជាង ៩,៨ លាននាក់ ឬស្មើនឹង ៩៨ ភាគរយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងថា កុមារ និងយុវវ័យអាយុពី១២ ឆ្នាំ ទៅដល់ក្រោម ១៨ ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មានចំនួនជាង ១,៧លាននាក់ ឬស្មើនឹង ៨៨ ភាគរយ បើធៀបនឹងចំនួនគោលដៅជាង១ ,៩ លាននាក់ ខណៈកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំដែលបានចាក់វ៉ាក់សាំងនេះមាន ១,៣ លាននាក់ ឬស្មើ ៧០ភាគរយ ធៀបនឹងចំនួនគោលដៅជាង ១,៨ លាននាក់។
ប៉ុន្តែ បើធៀបចំនួនប្រជាជនសរុបទាំង ១៦ លាននាក់ អ្នកដែលបានចាក់វ៉ាក់សាំងមានចំនួន ៨០ ភាគរយ។ នេះបើតាមរបាយការណ៍ដដែល៕