អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បើក​ផ្តល់ជូន​តេស្ត​រហ័ស​ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា សម្រាប់​ត្រៀម​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ លោកគ្រូ​អ្នកគ្រូ​នៅតាម​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការឆ្លើយតប​ទៅនឹង​ការឆ្លង​រាលដាល​ណាមួយ​នៃ​វីរុស​កូវីដ ១៩ បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់​ផងដែរ។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ងី មានហេង បាន​លើកឡើង​ដូចនេះ នា​ថ្ងៃទី ០៨ ខែតុលា ដោយ​លោក​បាន​បញ្ជាក់ថា ជាមួយ​គ្នា​នេះ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ក៏បាន​ត្រៀម​ធ្វើតេស្ត​រហ័ស​នេះ​ផងដែរ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

លោក​បាន​ថ្លែងថា៖ «យើង​ធ្វើតេស្ត​រហ័ស​ដើម្បី​ចង់​ដឹង​ខ្លាចក្រែង​ពួកគាត់​មាន​ជួប​ហានិភ័យ​ក្នុងពេល​ឈប់សម្រាក​ថ្ងៃបុណ្យ​ភ្ជុំ ដោយសារ​រូបភាព​ខ្លះ ពួកគាត់​មិន​មាន​ការប្រយ័ត្ន​ទេ ដោយមាន​ការជួបជុំ​គ្នា ដូច​នៅក្នុង​សម័យ​គ្មាន​កូវីដ​ចឹង!»។

បើតាម លោក ងី មានហេង នៅក្នុង​រាជធានី​ភ្នំពេញ មាន​ទីតាំង​សម្រាប់ធ្វើ​ការព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​ចំនួន ១១ កន្លែង៕

វីដេអូ៖