ភ្នំពេញៈ កម្ពុជា​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​ទៀត ​ចំនួន​ជិត​ ៩០ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ជិត​ ១០០​ នាក់ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩​មាន​ចំនួន​ ៧​ នាក់ ដោយ​ក្នុង​នោះ​មាន​ ៥ នាក់​ មិន​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​កូ​វីដ ​១៩ ​ឡើយ​។

យោងតាម​ប្រកាស​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី ៣ ​ខែ ​វិច្ឆិកា ឆ្នាំ ​២០២១ ​នេះ មនុស្ស​ចំនួន​ ៨៥ (PCR) នាក់​ទៀត​ បាន​រក​ឃើញ​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន​ ៩៤ នាក់។ ករណី​រក​ឃើញ​ឆ្លង​ថ្មី​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន ​៧៦ នាក់ ​និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ​៩ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៣ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១១៨ ៧៨៧ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ​១១៥ ១១១ នាក់ និង​អ្នក​ស្លាប់​សរុប​បាន​កើនឡើង​ដល់​ចំនួន ២ ៨០៧ នាក់ ៕