កំពតៈ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ចាប់ផ្តើមធ្វើជំរឿនសត្វក្រៀលឆ្នាំ ២០២១-២០២២ ដោយចាប់ផ្តើមនៅរៀងរាល់ចុងខែនីមួយៗចាប់ពីខែធ្នូឆ្នាំ ២០២១ ដល់ខែមេសាឆ្នាំ ២០២២។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកនៅថ្ងៃទី ៣១ ធ្នូថា៖ «ជំរឿនសត្វក្រៀលឆ្នាំ ២០២១-២០២២ ចាប់ផ្តើមទៀតហើយ គឺធ្វើនៅរៀងរាល់ចុងខែ ចាប់ពីខែធ្នូដល់ខែមេសា»។
កាលពីល្ងាចថ្ងៃទី ៣០ ធ្នូ និងព្រឹកថ្ងៃទី ៣១ ធ្នូក្រុមការងារនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានចុះធ្វើជំរឿនសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុក កំពង់ត្រាច ខេត្តកំពត។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាអំពាវនាវដល់សាធារណជនចូលរួមការពារ និងអភិរក្សសត្វក្រៀលកុំឱ្យផុតពូជ។
ក្រោយពីកសិករច្រូតកាត់ស្រូវរដូវវស្សារួចរាល់ មកដល់ថ្ងៃទី ២៨ ខែធ្នូសត្វក្រៀល ៦ ក្បាល បានត្រលប់មកដល់តំបន់ការពារទេសភាពអន្លង់ព្រីង។
ក្រុមការងារនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បាននិងកំពុងធ្វើការអភិរក្ស និងតាមដានពីប្រជាសាស្ត្ររបស់សត្វក្រៀលដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជនេះ៕