ភ្នំពេញៈ រាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់គោលនយោបាយឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥ ដែលមានគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។
យោងតាមឯកសារគោលនយោបាយ ដែលភ្នំពេញប៉ុស្តិ៍បានទទួលនាថ្ងៃទី៤ ខែកុម្ភៈ បានឱ្យដឹងថា គោលនយោបាយនេះ មានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់ គុណភាពជីវិតនិងទំនុកចិត្ត ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
គោលនយោបាយនេះ មានគោលបំណង កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាន នៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់លើគ្រប់វិស័យប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្ត៕