ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី ៤ ខែកុម្ភៈនេះ បានទទួលគ្រឿងចក្រកម្ទេចគ្រាប់មីនមួយគ្រឿងទៀតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថ្លែងថា គ្រឿងចក្រកម្ទេចគ្រាប់មីនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពបោសសំអាតមីនរបស់អង្គភាពស៊ីម៉ាក់នោះ បានមកដល់ទីបញ្ជាការស៊ីម៉ាក់ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកុម្ភៈ តាមផ្លូវគោកពីប្រទេសថៃ។
លោកថ្លែងថា៖«គ្រឿងចក្រនេះផលិតនៅប្រទេសជប៉ុន ទោះបីបញ្ហាកូវីដក៏ដោយក៏ក្រុមហ៊ុនជប៉ុនបានខិតខំផ្តល់មកអង្គភាពស៊ីម៉ាក់តាមផែនការ»៕