រតនគិរីៈ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តរតនគិរី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​ដុតព្រៃ​ចាប់សត្វ ដើម្បី​ទប់ស្កាត់​ករណី​ភ្លើង​ឆាបឆេះ​ផ្ទះសម្បែង​ជាយថាហេតុ ក្នុងអំឡុង​អាកាសធាតុ​ក្តៅ​ហួតហែង។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តរតនគិរី បញ្ជាក់​ក្នុង​សារ​ជា​សំឡេង​នា​ថ្ងៃទី ១១ ខែកុម្ភៈ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​ ២០២២ នេះ គឺជា​រដូវ​ធ្លាក់​ខ្យល់ គួបផ្សំ​នឹង​អាកាសធាតុ​ក្តៅ​ហួតហែង។ សភាព​បែបនេះ គឺ​ងាយ​នឹងមាន​ករណី​ភ្លើង​ឆាបឆេះ​ដែល​អាច​ប៉ះពាល់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ និង​ផលដំណាំ​ជាយថាហេតុ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​នេះ​បញ្ជាក់ថា៖ «ក្នុងន័យនេះ សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​លើកកម្ពស់​ការយកចិត្ត​ទុកដាក់ កាប់ឆ្កា​សម្អាត​ស្មៅព្រៃ​ជុំវិញ​ផ្ទះ និង​មិនត្រូវ​ដុតព្រៃ​ដើម្បី​ចាប់សត្វ ឬ​បោះចោល​កន្ទុយបារី​នៅតាម​ទីណា​ដែលមាន​ស្មៅ​ស្លឹកឈើ​ងាប់​ដើម្បី​បង្ការ​បាន​ពី​ករណី​ដូចបាន​ជម្រាបជូន​ខាងលើនេះ»៕

វីដេអូ៖