ឧ​ត្ត​រ​មាន​ជ័​យៈក្រុមការងារ​គណៈ​កម្មកា​រ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអា​ទិត្យ​ថា​មានពល​រដ្ឋ​ម្នាក់បាន​រងរបួស​ និងផ្ទះពលរដ្ឋ​ចំនួន​៨០​ខ្នង​រងការខូ​ចខាត​ព្រមទាំងមា​នខូច

ដំ​បូល​អគារ​សាលា​​រៀន​ចំនួ​ន១​ផងដែរ ដោយសារភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ពី​ល្ងាច​​ថ្ងៃទី ៥ ខែ​មីនា​នៅ​ក្រុង​សំរោង និងស្រុ​កអន្លង​វែង។

លោក​ ជា ពិសិដ្ឋ ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មក​ទល់ពេ​លនេះក្រុម​ការងារ​ឆ្លើយ​តប​គ្រោះម​ហន្តរាយដែល​មាន​ការចូល​រួម​ពី​ក្រុម​បញ្ជាការ​កង​ឯកភាព​ខេត្ត ​បាន​ចុះ​អន្ត​រាគមន៍​ជួស​ជុល​ជូន​ផ្ទះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ឡើង​វិញ ជា​ពិសេស​សាលារៀ​ន​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​។

លោក​ថ្លែង​ថា៖ «នៅពេល​នេះ​ក្រុម​ការ​ងារ​យើង​កំពុង​ចុះ​អន្តរា​គមន៍​ជួស​ជុល​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋនិង​សា​លារៀន ដែល​រង​ការ​ខូច​ខាត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​លំ​នៅ​ស្នាក់​អាស្រ័យនិងសិស្សា​នុ​សិស្ស​បាន​ចូល​រៀន​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព»​។

បើ​តាម​លោក ជា ពិសិដ្ឋ ក្រៅពី​ការជួយ​ជួសជុ​លផ្ទះ ​និង​សាលា​រៀន ក្រុម​ការងារ​ក៏បាន​នាំយក​គ្រឿង​បរិភោ​គ ​និង​ឧប​ភោគ​មួយ​ចំនួ​នចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ផងដែ​រដោយ​ក្នុង ១ គ្រួសារ​ទទួល​បាន​អង្ករ​ ២៥​ គីឡូក្រា​ម

មី១​កេស ​ទឹកត្រី​និង​ទឹក​ស៊ីអ៊ី​វ​១​យួរ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវ​ភាព​រស់​នៅក្នុ​ង​គ្រាអា​សន្ន​។

លោកលឿង ណុ​ច ចៅសង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់កាល​ពី​ល្ងាច​ថ្ងៃទី​ ៥ ​ខែមីនា បាន​បង្ក​ការ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​៧៧​ខ្នង​នៅ​ក្នុង​ភូមិ​រំដួល​ជើង​ភ្នំ ភូមិ​គិ​រី​វ័ន ​និង​ភូមិ​សំរោង​សែន​ជ័យ​ ។

លោក​បាន​បញ្ជាក់​ថា៖ «ផ្ទះ ​២ ខ្នង​បាន​បាក់​ដួ​លរលំ​ខូចខាត​ទាំងស្រុ​ង និង ៧៥​ ខ្នង​ទៀត​បាន​ប៉ើង​របើក​ដំបូល។ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​នោះឡើយ»​។

យោងតា​ម​ផែ​នការ​បស់​ក្រុមការងា​រ​ចុះ​ពង្រឹង​ថ្នាក់មូល​ដ្ឋាន ផ្ទះ​ចំនួន​ ៤៥ ខ្ន​ងនឹងត្រូវ​​ជួស​ជុល​ឲ្យ​រួច​រាល់​នៅ​ត្រឹម​ថ្ងៃទី ​៦​ មីនា ចំណែក​ខ្នង​ផ្ទះ​ដែល​នៅសល់ នឹងត្រូវ​ជួស​ជុល​បន្ត​ឲ្យ​​រួច​រាល់​នៅត្រឹម​ល្ងាច​ថ្ងៃទី ​៧​ ខែមីនា​ នេះ។​

ដោយឡែ​ក​លោក ផេង ហួត នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​តាវ ស្រុក​អន្ល​ង់វែង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ម៉ោង​ ១១:​២០ នាទីព្រឹក​ថ្ងៃទី ​៦ ខែមីនាក្រុម​សមត្ថ​កិច្ច​ក្នុង​មូលដ្ឋាន​របស់​លោក និងក្រោម​ការ​ជួយ​ជ្រោ​ម

ជ្រែង​ពី​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុកបាន​ចុះជួយ​ជួស​ជុល​សា​លារៀ​ន និងផ្ទះ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ករណី​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​បាន​រួច​រាល់​ជា​ស្ថា​ពរ​ហើយ​។

លោក​ថ្លែង​ថា៖ «នៅក្នុង​មូលដ្ឋាន​យើងខ្ញុំ​មាន​ការ​ខូចខាត​តិច​តួច គឺ​បាក់​ដួលរលំ​ទាំង​ស្រុងចំនួន ​១ ខ្ន​ង​ផ្ទះ ​ខណៈ ២ ខ្នង​ផ្ទះ​ទៀត​ និងអគារ​សា​លា​រៀន​ចំនួន ​១ ប៉ើង​របើក​ដំបូល។ ប៉ុន្តែ​ឥឡូវនេះ សមត្ថ​កិច្ច​យើង​បាន​ជួយ​ជួសជុ​ល​រួចរាល់​ឡើង​វិញ​អស់​ហើយ»​។

លោក​បាន​បន្ថែម​ថា៖ «ក្រៅពី​ខូចខា​ត​ផ្ទះ​ និង​សា​លារៀន គ្រោះមហន្ត​រាយ​ពី​ធម្មជាតិ​នេះក៏បាន​បង្ក​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ចេង អ៊ា​ម អា​យុ ៦៥ ឆ្នាំ រងរបួស​ក្បាល​ដេរ​ចំនួន​ ៤​ ថ្នេរ​ផង​ដែរ ​»៕

វីដេអូ៖