សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមអំពីរបៀបពន្លត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស។
ការធ្វើសមយុទ្ធពន្លត់អគ្គិភ័យនេះត្រូវបានធ្វើឡើងនៅបរិវេណ GMAC កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ដូចតាមការគ្រោងទុក។
GMAC បានចាត់ទុកសមយុទ្ធពន្លត់អគ្គិភ័យមានសារៈសំខាន់ណាស់ ហើយវាត្រូវបានធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ដើម្បីហ្វឹកហ្វឺនបុគ្គលិក ក៏ដូចជាសិក្ខាកាមដែលកំពុងចូលរួមវគ្គសិក្សានៅ CGTI ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌដំបូងគេនៅកម្ពុជា ដែលមានទិសដៅបំពេញនូវការបណ្ដុះបណ្ដាល និងកាត់បន្ថយកង្វះខាតជំនាញរបស់ក្រុមបច្ចេកទេស កម្មករ និយោជិតដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា។
GMAC គូសបញ្ជាក់ថា តាមរយៈសមយុទ្ធនេះ សិក្ខាកាមនឹងយល់កាន់តែច្បាស់អំពីរបៀបជម្លៀសខ្លួនចេញ និងអ្វីដែលអ្នកគ្រប់គ្នាគួរធ្វើនៅពេលមានអគ្គិភ័យកើតឡើង៕