បាត់ដំបងៈ អាជ្ញាធរថៃចាប់បញ្ជូនពលករចំណាកស្រុកកម្ពុជាចំនួន ២២៨ នាក់ ក្នុងនោះកុមារ ៤២ នាក់ ដែលឆ្លងដែនខុសច្បាប់មកកាន់កម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី ១៨ ខែមីនា។ នេះបើយោងតាមហ្វេសប៊ុកទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក។
ហ្វេសប៊ុកដដែលបញ្ជាក់នាថ្ងៃទី១៨ខែមីនាថា៖ «កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំង កងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់»។
បើតាមប្រភពដដែលពលករចំនួន២៣នាក់ ដែលក្នុងនោះមានកុមារ២នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូនខេត្តបាត់ដំបងខណៈពលករចំនួន ២៧នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។
ពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១៧៨នាក់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕
វីដេអូ៖