ពោធិ៍សាត់ៈរដ្ឋបាល​ខេត្ត​ពោធិ៍សា​ត់បាន​ព្រមាន​ចាត់វិធាន​ការ​រដ្ឋ​បាលដោយ​គ្មាន​ការ​លើកលែ​ង ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ចូល​កាប់​ទន្ទ្រាន​និង​កាន់​កាប់​ដី​ដោយ​ខុសច្បា​ប់ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថ​កិច្ច​ចម្រុះ​នៃ​រដ្ឋ​បាល​ខេ​ត្តពោធិ៍​សាត់ បាន​ចុះ​ពិនិត្យ​ឃើញ​មាន​ប្រជាព​លរដ្ឋ​ប្រមាណ​១០០​គ្រួសារ បាន​លួច​ចូល​សង់​រោង​និង​ខ្ទម​ព្រម​ទាំង​កាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ​ដោយ​ខុស​ច្បាប់។​

នេះបើយោង​តាម​សេចក្ដី​ជូន​ដំណឹង​ស្តីពី​ការចាត់​វិធានកា​រ​បោស​សម្អាត​រោង​ ខ្ទម​ខុស​ច្បាប់ ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស​នៃ​តំបន់​ការពា​រធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​ចុះ​កាល​បរិ​ច្ចេ​ទ​ថ្ងៃទី១​៣ខែឧសភា​ឆ្នាំ​២០២២​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ឧសភា​ ។

សេចក្ដី​ជូន​ដំណឹង​ដែល​ចុះហត្ថលេ​ខាដោយ​ លោក​ ចេង​ឡៃ អភិ​បាល​ស្ដីទី​ខេត្ត​ពោធិ៍​សាត់នេះ ​បាន​ចាត់​ទុក​សកម្ម​ភាព​នៃ​ការកា​ប់​គាស់​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ ដាំ​ដំណាំ និង​សង់​រោង ​ខ្ទម​ប្រក់​តង់​កៅស៊ូ​ស្នាក់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​នៅ​ចំណុច​ស្ទឹង​ខៀវ​ចំណុច​ជើង​ភ្នំ​ខ្មោច​ក្នុង​ភូមិ​សាស្ត្រ ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង​ឃុំ​អន្លង់​រាប ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សា​ត់ ថា ជា​អំពើ«ខុសច្បា​ប់»។

​លោក​បាន​បន្តថា ដើម្បី​​ធានា​នូវ​ការ​គ្រប់គ្រ​ង​ធនធាន​ធម្មជា​តិ ការពារ ថែរក្សា អភិរក្ស​ព្រៃឈើ​​សត្វព្រៃ​ឱ្យ​បាន​គង់​វង្ស រដ្ឋ​បាលខេត្ត​ពោធិ៍សា​ត់​បានស​ម្រេច​ផ្ដល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​រុះ​រើ​រោង​ ខ្ទម ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង​និង​ចាក​ចេញ​ឲ្យ​អស់ពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស ​ក្នុង​រយៈ​ពេល​៧ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ជូន​ដំណឹង ​និង​បញ្ឈប់​រាល់​សកម្ម​ភាព កា​ប់​គាស់ រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​នៃ​តំបន់​ការ​ពារ​ធម្ម​ជាតិ​មួយ​នេះ​ជា​បន្ទាន់​។

ទន្ទឹម​នឹងនេះ​លោក​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ច្បាប់​រដ្ឋ​បាល ដោ​យ​គ្មាន​ការ​លើកលែ​ង និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​ទ្រព្យស​ម្បត្តិ​អ្វី​ឡើយ ​ក្នុង​ករណី​មិន​អនុវត្តតា​ម​ការណែ​នាំ​នៃ​សេចក្ដីជូ​នដំណឹង​នេះ។​

លោក​បា​ន​បញ្ជាក់​ថា៖«ផុត​កំណត់​រយៈ​ពេល​នៃ​ការជូ​នដំណឹង​នេះ​រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធាន​ការ​រដ្ឋ​បាល ​ចុះ​រុះរើ​រោង ខ្ទម​ ដោយ​មិន​ទទួលខុ​សត្រូ​វ​រាល់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នោះទេ។​ក្នុងករណី​ប​ងប្អូន​ប្រជាព​លរដ្ឋ​ណា​រឹងរូស ឬ​ប្រឆាំង​តបត​ត្រូវ​ផ្ត​ន្ទាទោស​តាម​ច្បាប់​ជា​ធរមាន»​។

​ទោះយ៉ាង​ណា​ក៏ដោយ​ លោក​បាន​អំពាវ​នាវ​ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​ទាំង​នោះ ​រុះរើ​រោង ​ខ្ទម របស់​ពួក​គេ​និង​ចាក​ចេញ​ពី​ទីតាំង​នោះ​ដោយ​សន្តិវិ​ធី។ ក្នុង​ករណី​ប្រជា​ពលរដ្ឋ​ណា​មួយ​មិនមា​ន​ដី​សម្រាប់​ធ្វើ​កសិក​ម្ម​ពិត​ប្រា​កដ​នោះ សូម​ទៅ​ដាក់​ពាក្យ​ស្នើសុំ​​ដី​ប្រើប្រា​ស់ តាមរយៈ​អាជ្ញា​ធរ​ភូមិ​ឃុំ ស្រុក ខេត្ត​សាមី​របស់ខ្លួ​ន ដើម្បី​​អាជ្ញាធរ​ពិនិត្យរ​កដី​សង្គម​កិច្ច​ផ្ដល់​ជូន​ទៅតា​ម​ស្ថាន​ភាព​ជាក់​ស្ដែង៕​

វីដេអូ៖