ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកមិនឃើញអ្នកឆ្លងវីរុសកូវីដ ១៩ និងមិនមានអ្នកជាសះស្បើយបន្ថែម ព្រមទាំងមិនមានអ្នកស្លាប់ដោយសារជំងឺនេះថ្មីទៀតឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៧ ខែឧសភានេះ បានបញ្ជាក់ថា ក្រសួងមិនមានការរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីឡើយក្នុងទូទាំងប្រទេសកម្ពុជាដែលគិតមកទល់ពេលនេះ កម្ពុជាមិនមានអ្នកឆ្លងវីរុសអស់រយៈពេល ១០ ថ្ងៃជាប់ៗគ្នាមកហើយ។
គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ១៩៧ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕