ភ្នំពេញៈ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គជប ) បាន​សម្រេច​លុបចោល​ការផាក​ពិន័យ​លោក គង់ រ៉ៃ​យ៉ា ចំនួន ​៥ លាន​រៀល និង​បិទ​ផ្លូវ​តវ៉ា ​ក្រោយ​ពី​គណៈ​កម្ម​ខេត្ត​កំពង់​ចាម​រៀប​ចំការ​បោះ​ឆ្នោតស​ម្រេចឱ្យ​ផាក​ពិន័យ ៥​ លាន​រៀល​ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ថវិកា​ទៅ​ឱ្យ​បេក្ខ​ជន​ឃុំ​ទាំង​ ១១ នៃ​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម។

លោក សោម សូ​រី​ដា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២ ខែមិថុនា​ថា គ.ជ.ប គឺជា​ស្ថា​ប័​នអនុវត្ត​ច្បាប់​ដែល​រាល់​បណ្តឹង​នីមួយ​ៗ សុទ្ធតែ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ និង​ច្បាប់​គ្រប់​គ្រាន់។ ដូច្នេះ ករណី​លោក គង់ រ៉ៃ​យ៉ា ដែល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​បេក្ខ​ជន​គណ​បក្ស​ភ្លើង​ទៀន​ទាំង​ ១១ ឃុំ​នៃ​ស្រុក​កង​មាស​នេះ បើ​ពិនិត្យ​មើល​ទៅ​លើ​អង្គ​ហេតុមិនមា​ន​ធាតុ​ផ្សំដាក់​បន្ទុក​នោះទេ​។

លោក​បន្តថា លោក គង់ រ៉ៃ​យ៉ា ផ្តល់ប្រា​ក់​ឧបត្ថម្ភ​នេះទៅ​​បេក្ខជន​​គណបក្ស​ភ្លើងទៀន​​ទាំង ១១ ឃុំ​នៃ​ស្រុក​កងមាស​នេះ ដើម្បី​ឱ្យ​ពួ​កគេ​​ប្រើ​ប្រាស់​ក្នុង​គោលបំ​ណង​រៀប​ចំកា​រឃោស​នាបោះ​ឆ្នោត​ស្វែង​រក​សំឡេង​ឆ្នោត​ពី​ប្រជាព​លរ​ដ្ឋ មិន​ដូច​ការ​ដាក់បន្ទុ​កដើម្បីឱ្យ​ ទទួល​​តាម​ទោស​បញ្ញត្តិ តាម​មាត្រា​ ១៧១ និង​មាត្រា ១៨១ ស្តីពី​ច្បាប់​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ​ទេ ។

លោក​ថ្លែងថា​៖ «សកម្ម​ភាព​នេះពុំ​មែន​ជាសក​ម្មភាព​នៃ​ការ​ផ្តល់​អំណោយ​ទិញ​ទឹកចិ​ត្តអ្នកបោះ​ឆ្នោតដែល​ចែង​នៅក្នុង​មាត្រា​ ១៧១ ច្បាប់​ស្តីពី​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ទេ​ ដែល​មាត្រា​នេះ​បាន​បញ្ញ​ត្តិ​មិន​ឱ្យ​គណ​បក្ស​នយោបា​យ សកម្មជ​ន ឬ​តំណាង ​ផ្តល់​អំណោយ​ជា​ថវិកា ជា​សម្ភារ​ ទៅ​បុគ្គល​ណា​មួយ ដល់​អង្គ​ភាព​ណា​មួយ​ ក្នុង​គោល​បំណង​ទិញ​សន្លឹក​ឆ្នោត»​ ។

​លោក ​គង់ រ៉ៃ​យ៉ា បេក្ខជន​មេឃុំ​ស្តៅ ស្រុក​កងមាស​ ខេត្តកំពង់​ចាម ប្រាប់​ ភ្នំ​ព​ញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ ខែមិថុនា​ថា ការ​សម្រេច​របស់​ក្រុមប្រឹ​ក្សា​ជំនុំ​ម្រះលើ​បណ្តឹង​របស់​លោក​ដោយ​​មិន​ផា​កពិន័យ​នេះ សម្រាប់​លោក ដោយ​សារ​លោក​មិនបា​ន​ប្រព្រឹត្ត​ខុស​ច្បាប់​ព្រហ្ម​ទណ្ឌ ក៏ដូច​ជា​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោ​ត ​។

លោក​​បន្តថា​៖ «បណ្តឹង​ពី​​គណបក្ស​​ប្រជាជ​នក៏ដូច​តំណាង​គណបក្ស​ដឹងថា ចា​ញ់ហើយ​ប៉ុន្តែវា​ជា​យុទ្ធ​សាស្ត្រ​ក្នុងការ​បង្អាក់​ដំណើការ​​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​លោក ក៏ដូច​ជា​ការ​ឃោស​នារ​បស់​បេក្ខ​ជន​ផ្សេង​ទៀតនៃ​​ស្រុក​ក​ងមាស​ទាំង​អស់»។​

លោក​ មឿ​ន ផា ប្រធាន​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ស្រុក​កង​មាស​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ ​ខែមិថុនា​ថា លោក​ទទួល​យក​ការស​ម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ គ.ជ.ប និង​មិនមា​ន​អ្វី​តវ៉ាទៀ​ត​ទេ៕

វីដេអូ៖