ភ្នំពេញ​: មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន «Japan Heart» នៅក្នុង​មន្ទីរពេទ្យបង្អែក​ពញាឮ​ខេត្តកណ្ដាល កំពុង​ស្វែងរក​ការបរិច្ចាគ​ឈាម​ពី​នាក់​ស្ម័គ្រចិត្ត ប្រមាណ​២០០​នាក់ នៅ​ថ្ងៃទី​ ២៩ ខែមិថុនា នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ដើម្បី​ត្រៀម​ធ្វើការ​វះកាត់​កុមារ​ដែលមាន​ជំងឺមហារីក នៅក្នុង​ប្រទេស​កម្ពុជា​។​

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន «Japan Heart»​ ជា​អង្គការ​វេជ្ជសាស្ត្រ​អន្តរជាតិ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន បាន​សហការ​ជាមួយ​ផ្សារ​ទំនើប​អ៊ី​អន​ ១ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​នេះ ក្រោយពី​ប្រឈម​បញ្ហា​ខ្វះខាត​ឈាម​ធ្ងន់ធ្ងរ ​និង​តម្រូវការ​ឈាម​កើនឡើង​សម្រាប់​សង្គ្រោះ​កុមារ​។​

លោក ហ៊ី​រ៉ូ​យ៉ូ​គិ​យ៉ាម៉ា​ស៊ី​តា ប្រធាន​ផ្នែក​ការិយាល័យ​រដ្ឋបាល នៃ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន បាន​ថ្លែងថា​៖ «Japan Heart ត្រូវការ​ឈាម​យ៉ាងច្រើន​ដើម្បី​សង្គ្រោះ​កុមា​រហើយ​វា​អាស្រ័យ​លើ​ស្ថានភាព​អ្នកជំងឺ​មហារីក​កុមារ​នីមួយៗ​។ ​ប៉ុន្តែ​ជា​ទៀងទាត់ យើង​ត្រូវការ​កញ្ចប់​ឈាម​សម្រាប់​ការបញ្ចូល​ឈាម​នៅពេល​យើង​ធ្វើការ​ព្យាបាល​ដោយ​គីមី និង​ការវះកាត់​សម្រាប់​អ្នកជំងឺ​កុមារ ដោយ​ទាមទារ​ឈាម ១៥-២០ ​ប្លោក​ហើយ​នៅ​មន្ទីរពេទ្យ​ទាំងអស់ ត្រូវការ​អ្នកបរិច្ចាគឈាម ២០០ ​នាក់ ក្នុង​មួយខែ​»​។​

លោក ហ៊ី​រ៉ូ ថ្លែងថា មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន គ្រោង​ធ្វើការ​វះកាត់​អ្នកជំងឺ​មហារីក​កុមារ​ចំនួន ១០ នាក់ ចាប់ពី​ថ្ងៃទី ២៨ ខែមិថុនា​ដល់​ថ្ងៃទី ១០ ខែកក្កដា​៕

វីដេអូ៖