
រូបភាព រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី ១៦ ខែមិថុនា បានប្រគល់ទឹកថ្នាំសម្លាប់មេរោគចំនួនជាង ៤ ម៉ឺនដប គិតជាទឹកប្រាក់ជាង ២២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រសួងសុខាភិបាល។ នេះបើយោងតាមគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា។
គេហទំព័រដដែលបានឱ្យដឹងថា ទឹកថ្នាំសម្លាប់មេរោគនេះគឺជាជំនួយមនុស្សធម៌របស់ក្រុមហ៊ុន NJ របស់កូរ៉េខាងត្បូង ដែលបានផ្តល់ជូនលោក ហ៊ុន សែន តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា៕